ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម–ឡាវ

នាព្រឹកថ្ងៃទី ១៧ កក្កដា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សារវរីយ៍
លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម–ឡាវ (ថ្ងៃទី ៥ កញ្ញា ឆ្នាំ ១៩៦២ ថ្ងៃ
ទី ៥ កញ្ញា ឆ្នាំ ២០១២) និងលើកទី ៣៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការវៀតណាម–ឡាវ (ថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៩៧៧ – ថ្ងៃទី ១៨ កក្កដា ឆ្នាំ
២០១២)។ ឧបនាយករដ្ឋមន្ត្រីឡាវ Thoonglun Sisulit លេខាគណៈកម្មាធិការបក្ស ទីក្រុង
ហូជីមិញ Le Thanh Hai និងអតីតប្រធានរដ្ឋវៀតណាម Nguyen Minh Triet បានចូលរួម
ពិធីនេះ។ ថ្លែងសន្ទរកថាក្នុងពិធីនេះ លេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ Le
Thanh Hai អះអាងថា៖ 
“បក្សភាគនិងប្រជាជនទីក្រុងហូជីមិញមានមោទនភាពដ៏ក្រឡែងអំពីប្រវត្តិសាស្ត្រទំ
នាក់ទំនងជាពិសេសរវាងបក្សទាំង ២ រដ្ឋទាំង ២ និងប្រជាជននៃប្រទេសទាំង ២។ ក្នុងជំនួបថ្ងៃនេះយើងខ្ញុំសូមអរគុណចំពោះមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនិងគុណូ
បការៈដ៏ធំធេងដែលកម្មាភិបាលយុទ្ធជននិងប្រជាជនគ្រប់ជនជាតិឡាវលៃទុកវៀត
ណាម ក្នុងបណ្ដាដំណាក់កាលបដិវត្ត។”
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្តត្រីឡាវ Thoonglun Sisulit បានប្រគល់គ្រឿងឥស្សរិយ
យសសេរីភាពថ្នាក់ទី ២ ជូនគណៈកម្មាធិការប្រជាជន ក្រុមប្រឹក្សារប្រជាជនទីក្រុង
ហូជីមិញ គ្រឿងឥស្សរិយយសមិត្តភាពជូនមន្ទីកិច្ចការបរទេសទីក្រុងហូជីមិញ
ដោយសារស្នាដៃរក្នុងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេស ទាំង ២។ 
ក្នុងថ្ងៃដ៏ដែល អតីតប្រធានរដ្ឋវៀតណាម Nguyen Minh Triet បានទទួលជួបសន្ទនា
ជាមួយ ឧបនាយករដ្ឋមន្ត្រីឡាវនិងជារដ្ឋមន្ត្រីការបរទេសឡាវ Thoonglun Sisulit និង
គណៈប្រតិភូឡាវ ផងដែរ៕

ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម–ឡាវ - ảnh 1
ចំណងមិត្តភាពរវាងវៀតណាមនិងឡាវដ៏ក្រឡែង។ (Image: Vietnamplus)

ប្រតិកម្មទៅវិញ

ផ្សេងៗ