|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung |
(VOV)_នាព្រឹកថ្ងៃទី២៩ មេសា នៅខេត្ត Hau Giang (ភាគខាងត្បូងវៀតណាម)
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញចូលរួមពិធីរំលឹក
ខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ និង
ប្រគល់កិត្តិនាម៖ វីរអ្នកម្ដាយវៀតណាម។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung បានលើកច្បាស់ថា៖
“ យើងចង់ចាំជានិច្ច និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាវីរជនដែល
បានពលីជីវិតដើម្បីឯករាជ្យ សេរីភាពអោយមាតុប្រទេស។ មោទនភាពអំពីយុទ្ធជ័យ ថ្ងៃទី៣០ មេសា ឆ្នាំ ១៩៧៥ យើងត្រូវចង់ចាំ ដឹងគុណ និងលើកកំពស់ការ
ទទួលខុសត្រូវ របស់ខ្លួន ចំពោះពលីកម្មដ៏ធំធេងរបស់ប្រជាពលរដ្ឋ។”
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានលើកច្បាស់ថា៖ ក្រោយរយៈពេល
៤០ឆ្នាំ ឯកភាពប្រទេសជាតិ ៣០ឆ្នាំអនុវត្តបុព្វហេតុផ្លាស់ប្តូរថ្មី និងពិសេសគឺ
ក្រោយ១០ឆ្នាំ បង្កើតខេត្តមក Hau Giang បានមានជំហានអភិវឌ្ឍន៍លើគ្រប់វិស័យ
ជាពិសេសគឹក្នុងវិស័យសេដ្ឋកិច្ច ដោយមានកំណើនគិតជាមធ្យមគឺ១២,៥% …លៗ
ក៏ក្នុងឱកាសនេះដែរ នាយប់ថ្ងៃទី២៨ មេសា នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើក
ទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅទីក្រុង Can Tho (ភាគ
ខាងត្បូង) ផងដែរ៕