ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៥០នសទិវាប្រពៃណីផ្នែកកិច្ចការផ្ទៃក្នុងបក្សកុម្មុយនីស្តវៀតណាម
|
ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៥០នសទិវាប្រពៃណីផ្នែកកិច្ចការផ្ទៃក្នុងបក្សកុម្មុយនីស្តវៀតណាម |
(VOV)_នាព្រឹកថ្ងៃទី២៩ កុម្ភះ នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការផ្ទៃ
ក្នុងមជ្ឈឹម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាប្រពៃណីផ្នែកផ្ទៃ
ក្នុង បក្សកុម្មុយនីស្តវៀតណាម (ថ្ងៃទី៥មករាឆ្នាំ១៩៦៦-ថ្ងៃទី៥មករាឆ្នាំ២០១៦។
អញ្ជើញចូលរួមពិធីនេះមានអគ្គលេខាបក្ស លោក Nguyen Phu Trong និងបណ្ដា
ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ។
ដើម្បីធានាការដឹកនាំរបស់បក្ស ចំពោះការងារកសាងរដ្ឋ ច្បាប់ និងបំរើបុព្វ
ហេតុកសាងនិងការពារមាតុប្រទេស បក្សកុម្មុយនីស្តវៀតណាមបានបង្កើត
ពង្រឹងនិងពង្រីកស្ថាប័នសេនាធិការរបស់បក្ស អំពីវិស័យផ្ទៃក្នុង។ ថ្ងៃទី៥មករាឆ្នាំ១៩៦៦ ការិយាល័យនយោបាយបានចេញចេច្ចក្តីសម្រេច បង្កើតគណៈកម្មា
ធិការនីតិកម្មមជ្ឈឹម ដែលជាអង្គការដើមនៃគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹម
នាបច្ចុប្បន្ន។ ចាប់តាំងពីថ្ងៃបានបង្កើតមក គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹម
និងផ្នែកកិច្ចការផ្ទៃក្នុងបក្ស បានម្ចាស់ការ ច្នៃប្រឌិត សម្រេចរាល់ភារកិច្ចដែល
បានដាក់ចេញ។ គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឺម បានផ្តល់យោបល់អំពី
ការប្រឆាំងអំពើពុករលួយ សកម្មតាមដាន ជំរុញខ្លាំងការងារស៊ើបអង្កេត វិនិច្ច័យ
បទល្មើពុករលួយ។ នៅពិធីនេះ លោក Dinh The Huynh សមាជិកការិយាល័យ
នយោបាយ អចិន្ត្រៃយ៍ គណៈលេខាធិការដ្ឋានបក្សបានប្រគល់គ្រឿងឥស្សរិយ
សយ៍ពលកម្ម ថ្នាក់ទីមួយ ជូនចំពោះគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមផងដែរ៕