ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបុណ្យជាតិកម្ពុជា
|
លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (http://dangcongsan.vn/) |
(VOV)_នាថ្ងៃទី៦វិច្ឆិកា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីមិទ្ទិញរំលឹកខួប
អនុស្សាវរីយ៍លើកទី៦០នៃទិវាបុណ្យជាតិកម្ពុជា (ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ១៩៥៣-ថ្ងៃទី៩វិច្ឆិកា
ឆ្នាំ២០១៣)។ ថ្លែងមតិនៅទីនេះ លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងកម្ពុជាជាប្រទេសជិតខាង មានទំនាក់ទំនង
មិត្តភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែង។ ក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់
ទំនង ការទូតរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានការបោះជំហានអភិវឌ្ឍន៍ ថ្មី តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីត្រូវបានបង្កើនជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ ប្រទេស ទាំងពីរក៏បានយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដែលភាគី
ទាំងពីរមានសក្ដានុភាព ឧត្តមភាព ដូចជា៖អប់រំ បណ្ដុះបណ្ដាល ថាមពល…ជាដើម៕