ពិធីរំលឹកទិវាកងទ័ពប្រជាជនវៀតណាមនៅរុស្ស៊ី
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧១ នៃទិវាបង្កើតកងទ័ពប្រជាជនវៀត ណាមនិងលើកទី២៦នៃទិវាបុណ្យប្រជាជនទាំងមូលការពារជាតិថ្ងៃទី២២ធ្នូ នាយប់ថ្ងៃទី២២ធ្នូនៅទីក្រុងម៉ូស្គូបានប្រព្រឹត្តទៅពិធីជួបសំណេះសំណាលយ៉ាង កក់ក្តៅរវាងជនដែលកំពុងរស់នៅឃ្លាតឆ្ងាយពីស្រុកកំណើត។នៅទីនេះ វរសេនី
យ៍ឯក លោកNguyen Van Hai អនុព័ន្ធយោធាវៀតណាមប្រចាំនៅរុស្ស៊ីបានអះ
អាងថា “មេរៀនបទពិសោធន៍ក្នុងដំណើរការកសាងនិងការពារប្រទេសសរឲ្យ
ឃើញថា ជ័យជម្នះនិងជោគជ័យណាដែលទទួលបានសុទ្ធតែមានការគាំទ្រនិង ចូលរួមរបស់ប្រជាជនទាំងមូល”។នោះក៏ជាអត្ថន័យសំខាន់សម្រាប់ទិវាបុណ្យប្រ ជាជនទាំងមូលការពារជាតិផងដែរ។ក្នុងកាលៈទេសៈដែលបក្សនិងរដ្ឋវៀតណាម បន្តផ្តោតការយកចិត្តទុកដាក់ទៅលើការបើកទូលាយកិច្ចសហប្រតិបត្តិការ
តាមនោះ រុស្ស៊ីជាដៃគូសំខាន់របស់វៀតណាម និងបាននិងកំពុងបង្កើនទំនាក់
ទំនង សហប្រតិបត្តិការដោយឥតឈប់ឈរសម្រាប់វៀតណាមផងដែរ៕