ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

(VOVWORLD) - ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។ 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 1គណៈប្រតិភូជាតិនិងអន្តរជាតិ និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ។ (រូបថត៖ TTXVN)

ចូលរួមពិធី នៅផ្ទះបុណ្យសពជាតិលេខ៥ វិថី Tran Thanh Tong មានប្រធានរដ្ឋ លោក To Lam; នាយករដ្ឋមន្ត្រី លោក Pham Minh Chinh; ប្រធានរដ្ឋសភា លោក Tran Thanh Man; ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thoonglun Sisoulith និងភរិយា; ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុនសែន; ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez; តំណាងគណៈប្រតិភូអន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ សមាជិកការិយាល័យនយោបាយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Luong Cuong ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសពបានសង្កត់ធ្ងន់ថា៖ “ក្នុងភាពសោកសៅនេះ យើងប្រមូលផ្តុំគ្នានៅទីនេះ ដើម្បីដង្ហែរលោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់កន្លែងសម្រាកចុងក្រោយរបស់លោក!”

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 2សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ លោក To Lam ប្រធានគណៈកម្មាធិការបុណ្យសពអញ្ជើញអានវិយោវាចានៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ VOV)

អញ្ជើញអានវិយោវាចានៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ លោក To Lam ប្រធានគណៈកម្មាធិការបុណ្យសពបានសង្កត់ធ្ងន់ថា៖

“លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ ជាគំរូដ៏ថ្លៃថ្លាអំពីការសិក្សា និងការអនុវត្តតាមសតិអារម្មណ៍ និងសីលធម៌ហូជីមិញ ហើយលោកគឺជាបក្ខជនកុម្មុយនិស្តមួយរូបមានកិត្យានុភាពខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម”។

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 3ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅឯផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ ដែលជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។ (រូបថត៖ VOV)

សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋលោក To Lam បានអះអាងថា មរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាការបាត់បង់ដ៏ធំធេង សម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ ប្រទេសជាតិបាត់បង់អ្នកដឹកនាំដ៏មានទេពកោសល្យ។ ចលនាកុម្មុយនិស្តជឿនលឿនលើពិភពលោកបាត់បង់អ្នកទ្រឹស្តីមុតស្រួច។ មិត្តភក្តិអន្តរជាតិបាត់បង់នូវមិត្តភ័ក្តិដ៏ស្មោះស្ម័គ្រ សមមិត្តជិតស្និទ្ធ ហើយគ្រួសារនិងស្រុកកំណើតមាតុភូមិបាត់បង់កុលបុត្រឆ្នើមមួយរូបផងដែរ៖

“បន្ទាប់ពីប្រតិបត្តិសកម្មភាពបដិវត្តរយៈពេលជិត ៦០ ឆ្នាំមក លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមួយនឹងបញ្ញាឈ្លាសវៃ ដែលលោកបានបន្សល់ទុកអោយបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូល នូវប្រព័ន្ធមនោគមវិជ្ជា និងទ្រឹស្តីដ៏មានតម្លៃលើមាគ៌ាបដិវត្តន៍វៀតណាមក្នុងយុគសម័យថ្មី ដោយអនុវត្តប្រកបដោយភាពច្នៃប្រឌិត លទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ ដោយមានគោលដៅឯករាជ្យជាតិ និងសង្គមនិយម។ មរតកដែលមិនអាចកាត់ថ្លៃបាននោះបានពង្រឹងជំនឿយ៉ាងមុតមាំរបស់វៀតណាមលើមាគ៌ាឆ្ពោះទៅសង្គមនិយម រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ចលនាកុម្មុយនិស្តលើពិភពលោកក្នុងយុគសម័យបច្ចុប្បន្ន”។

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 4ពិធីដង្ហែឆាយាល័ក្សអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ TTXVN)

លោកប្រធានរដ្ឋបានបញ្ជាក់ថា បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល សូមសច្ចារអនុវត្តន៍ដោយស្រុះចិត្តគំនិតទាំងស្រុងចំពោះសេចក្តីផ្តែផ្តាំរបស់លោកអគ្គលេខាបក្ស គឺ ៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ ត្រូវធ្វើជាបក្ខជនកុម្មុយនិស្ត បម្រើមាតុភូមិនិងប្រជាជនដោយអស់ពីចិត្តពីថ្លើម។

បន្ទាប់ពីអានវិយោវាចាមក ថ្នាក់ដឹកនាំបក្ស រដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងក្រុមគ្រួសារបានចំណាយពេលល្ងៀមស្ងាត់ធ្វើការស្មឹងស្មាធរយៈពេលមួយនាទីដើម្បីរំលឹកដល់វិញ្ញាញក្ខន្ធលោកអគ្គលេខាបក្ស  Nguyen Phu Trong។

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 5ថ្នាក់ដឹកនាំបក្សនិងរដ្ឋដង្ហែមឈូសរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។
(រូបថត៖ TTXVN)

បន្ទាប់ពីថ្លែងអំណរគុណក្រុមគ្រួសាររបស់អគ្គលេខាបក្ស Nguyen Phu Trong មឈូសរបស់អគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានរំកិលទៅតម្កល់នៅលើរថយន្តដឹកមឈូសនៅខាងក្រៅផ្ទះបុណ្យសព។ មឈូសសពលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានធ្វើដំណើរតាមដងផ្លូវជាច្រើនរបស់ធានី ដើម្បីបញ្ចុះនៅទីឈាបនដ្ឋាន Mai Dich ទីក្រុងហាណូយ។ ពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong បានប្រព្រឹត្តទៅនៅម៉ោង ១៥ រសៀល នាថ្ងៃដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ