ពិធីរំលឹកអនុស្សារវរីយ៍លើកទី ៦៦ នៃទិវាបុណ្យជាតិសាធារណៈរដ្ឋឥណ្ឌា

ពិធីរំលឹកអនុស្សារវរីយ៍លើកទី ៦៦ នៃទិវាបុណ្យជាតិសាធារណៈរដ្ឋឥណ្ឌា - ảnh 1
ពិធីរំលឹកអនុស្សារវរីយ៍លើកទី ៦៦ នៃទិវាបុណ្យជាតិ សាធារណៈរដ្ឋឥណ្ឌា។(Image: Vietnamplus)

(VOVworld) – នាយប់ថ្ងៃទី ១៥ សីហា នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌាប្រចាំ នៅវៀតណាមបានរៀបចំពិធីរំលឹកអនុស្សារវរីយ៍លើកទី ៦៦ នៃទិវា​បុណ្យជាតិ សាធារណៈរដ្ឋឥណ្ឌា។ ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត
ណាម លោកស្រី Ha Kim Ngoc បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល ៦៦ ឆ្នាំ កន្លងមក ឥណ្ឌាទទួលបានសមិទ្ធិសំខាន់ជាច្រើនលើគ្រប់វិស័យ។ វៀតណាមនិង ឥណ្ឌា
មានទំនាក់ទំនងប្រពៃណីយូរអង្វែង ដែលត្រូវបានលោកប្រធានហូជីមិញ និងអតីតនាយករដ្ឋមន្ត្រីឥណ្ដា លោក Jawaharlal Nehru បង្កើតនិងពូនជ្រុំ។ទំនាក់
ទំនងរវាងប្រទេសទាំង ២ នាបច្ចុប្បន្ន អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យជាច្រើនពី
មួយថ្ងៃទៅមួយថ្ងៃ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក
Ranjit Rae បានជឿជាក់ថា៖ ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររ វៀតណាម- ឥណ្ឌា នឹងទទួលបានសមិទ្ធិផលថ្មី នាពេលខាងមុខ ឆ្លើយតបនឹងតម្រូវការផលប្រយោជ
ន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំង ២ ដើម្បីសន្តិភាពស្ថិរភាពកិច្ចសហប្រ
តិបត្តិការនិងភាពសម្បូរុងរឿងក្នុងតំបន់និងលើសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ