ពិធីលើកតម្កើងគំរូវ័យក្មេងឆ្នើមចំនួន១០ នាក់របស់រដ្ឋាធានីហាណូយឆ្នាំ២០១៨

(VOVWORLD) - នាយប់ថ្ងៃទី ៨ ខែមករា នៅទីក្រុងហាណូយ សម្ពន្ធសមាជិកយុវជនទីក្រុងហាណូយបានរៀបចំពិធីលើកតម្កើងគំរូវ័យក្មេងឆ្នើមចំនួន១០នាក់របស់រដ្ឋធានីហាណូយក្នុងឆ្នាំ២០១៨ និង រាត្រីសមោសរសួរស្តីនិទាឃរដូវថ្មីឆ្នាំ២០១៩។ 
ពិធីលើកតម្កើងគំរូវ័យក្មេងឆ្នើមចំនួន១០ នាក់របស់រដ្ឋាធានីហាណូយឆ្នាំ២០១៨ - ảnh 1 ពិធីលើកតម្កើងគំរូវ័យក្មេងឆ្នើមចំនួន១០ នាក់របស់រដ្ឋាធានីហាណូយឆ្នាំ២០១៨

ឆ្នាំ២០១៩ ជាឆ្នាំខួបលើកទី១០ ដែលសម្ពន្ធសមាជិកយុវជនទីក្រុងហាណូយបានរៀបចំពិធីលើកតម្កើងឈ្មោះនិងប្រគល់រង្វាន់ជូន «គំរូយុវជនវ័យក្មេងរបស់រដ្ឋធានីឆ្នើម»។ យោងតាមអនុលេខាសម្ព័ន្ធសមាជិកយុវជនទីក្រុងហាណូយ លោក Nguyen Duc Tien បានឲ្យដឹងថា៖

« គំរូយុវជនវ័យក្មេងឆ្នើមទាំងនេះនឹងជាប្រភពកម្លាំងចលករល្អសំរាប់ជំនាន់វ័យក្មេង ព្រមទាំងជាកម្លាំងចលករសំរាប់អង្គការសមាជិកយុវជនបន្តរៀបចំចលនាជូនមិត្តទាំងអស់នេះ តាមរយៈនោះយើងនឹងរកឃើញបានគំរូឆ្នើមផ្សេងៗទៀតផងដែរ។ លើកពីនេះទៅទៀត យើងអាចផ្តល់ទំនុកទុកចិត្តចំពោះអាជ្ញា       ធរមូលដ្ឋានគ្រប់ជាន់ថ្នាក់អំពីជំនាន់យុវជនពោរពេញទៅដោយនវានុវត្តភាព      សមាហរណកម្មនិងដើម្បីបម្រើប្រទេសជាតិផងដែរ។ ទន្ទឹមនឹងនេះ សង្គមវាយតម្លៃយុវជនរដ្ឋធានីហាណូយតាមរបៀបផ្លាស់ផ្តូរថ្មី ពោលគឺយុវជនរដ្ឋធានីហាណូយខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើឲ្យប្រទេសកាន់តែសម្បូរធូរធានិងស្អាតស្អំថែមទៀត»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ