ពិធីលើកសរសើរគំរូក្នុងកងទ័ពនិងនគបាល



ពិធីលើកសរសើរគំរូក្នុងកងទ័ពនិងនគបាល - ảnh 1
ពិធីលើកសរសើរគំរូក្នុងកងទ័ពនិងនគបាល (Image: baotintuc.vn)

(VOVworld) – យុវជនគំរូក្នុងកងទ័ពនិងនគបាលចំនួន ៧០ រូបត្រូវបានលើកសរ
សើរក្នុងកម្មវិធីសិល្បៈមួយដែលបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី ៧ ធ្នូ នៅទីក្រុង
ហាណូយ(វៀតណាម)។ នេះគឺជាបណ្ដាគំរូដែលមានស្នាដៃឆ្នើមក្នុងកិច្ចការពារ
ឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដី រក្សាសណ្តាប់ធ្នាប់ សង្គមក្នុង
កាលៈទេសៈស្ថានភាពសកលលោកមានបំរ៉ែបំរួដ៏ធំធេង។ លោក Trinh Dinh
Thanh ដែលមកពីសាលានាយទាហានកាំភ្លើងធំចំណុះអង្គទ័ពកាំភ្លើងធំកងទ័ព
ប្រជាជនវៀតណាម គំរូមួយរូបដែលត្រូវបានលើសរសើរលើកនេះបានចែក
រំលែកថា៖

“នេះគឺជាមោទនភាពរបស់ខ្ញុំដោយសារភាពទទួលស្គាល់ការខំប្រឹងប្រែងរបស់ខ្លួន។ ដើម្បីសក្តិសមនឹងកិតិ្តនាមយុទ្ធជនរបស់លោកអ៊ុំហូជីមិញប្រការសំខាន់បំផុតគឺ ការទទួលខុសត្រូវក្នុងការហ្វឹកហាត់និងការត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ
សម្រេចរាល់ភារកិច្ចដែលបានប្រគល់ជូនសំដៅកសាងនិងការពារប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ