ពិធីលៀងសាយភោជដ៏មហោឡារិកជូនចំពោះអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping
(VOVWORLD) -នាយប់ថ្ងៃទី ១២ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានរៀបចំពិធីលៀងសាយភោជដ៏មហោឡារិកជូនចំពោះអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។
ពិធីលៀងសាយភោជដ៏មហោឡារិក
ជូនចំពោះអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping |
នាយប់ថ្ងៃទី ១២ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានរៀបចំពិធីលៀងសាយភោជដ៏មហោឡារិកជូនចំពោះអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គឺជាដំណើរទស្សនកិច្ចនៅបរទេសជាលើដំបូងក្រោយមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី ១៩ របស់អគ្គលេខា ប្រធារដ្ឋចិនលោក Xi Jinping ហើយប្រការនេះបានបង្ហាញយ៉ាងរស់រវើកនូវការយកចិត្តទុកដាក់របស់មជ្ឈឹមបក្សកុម្មុយនិស្តចិន និងបុគ្គលលោក Xi Jinping ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម - ចិន។លោក Nguyen Phu Trong បានលើកច្បាស់ថា៖
"ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពយូរអង្វែងនិងសមិទ្ធផល ក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរគឺជាកត្តាមិនអាចខ្វះបានចំពោះស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ បក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងរួមជាមួយបក្សរដ្ឋនិងប្រជាជនចិនពង្រឹងចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការស៊ីជំរៅ និងជាក់ស្ដែង ហើយនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវាងបក្សទាំងពីរ រដ្ឋទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពដោយឥតឈប់ឈរ។"
រីឯខ្លួនវិញ អគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹងថា លោកមានកិច្ចចរចាប្រកបដោយប្រសិទ្ធភាពជាមួយ លោក Nguyen Phu Trong ។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងជាច្រើន។ លោកមានក្ដីជឿជាក់ថាទំនាក់ទំនងនៃប្រទេសទាំងពីរនឹងមានជំហានអភិវឌ្ឍន៍ដ៏ខ្លាំងក្លាថែមទៀត។
មុននេះនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ លោក Nguyen Phu Trong និងលោក Xi Jinping បានអញ្ជើញទស្សនាពិព័រណ៍រូបថតចិនក្នុងក្រសែភ្នែកសិល្យៈករថតរូបវៀតណាមផងដែរ៕