ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ទិវារំដោះខេត្ត Bac Kan

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ខេត្ត Bac Kan គប្បីផ្ដោតទៅលើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ឡើងវិញ ដោយបង្កើនការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា លើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែង។
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ទិវារំដោះខេត្ត Bac Kan - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ (រូបថត៖ baobackan.org.vn)

  នាយប់ថ្ងៃទី២៤ ខែសីហា នៅខេត្ត Bac Kan ភាគខាងជើងវៀតណាម នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ទិវារំដោះខេត្ត Bac Kan (ថ្ងៃទី២៤ ខែ សីហា ឆ្នាំ១៩៤៩-ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩)។

        អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ខេត្ត Bac Kan គប្បីផ្ដោតទៅលើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ឡើងវិញ ដោយបង្កើនការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា លើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែង។ ក្នុងនោះ យកចិត្តទុកដាក់ដល់ ការអភិវឌ្ឍយ៉ាងខ្លាំងនូវផលិតកម្មកសិកម្ម រុក្ខកម្ម និងទំនិញដោយប្រើប្រាស់ បច្ចេក វិទ្យាខ្ពស់ក៏ដូចជា ពង្រីកសក្ដានុភាពនៃឧស្សាហកម្មរ៉ែ កែច្នៃ សេវាកម្ម ទេសចរណ៍ ជាពិសេសគឺទេស ចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ អេកូឡូស៊ី ដែលក្នុងនោះមាន រមណីយដ្ឋានបឹង Ba Be។ ទន្ទឹមនឹងនោះ Bac Kan ត្រូវតែបន្តកែលម្អបរិយាកាស ធ្វើអាជីវកម្ម ហើយខិតខំប្រឹងប្រែងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត ផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

        “ខ្ញុំស្នើអោយថ្នាក់ដឹកនាំខេត្តបញ្ជាណែនាំអោយធ្វើការវិភាគ វាយតម្លៃចំពោះ ឱកាស ភាពងាយស្រួលនិងភាពលំបាកសាកល្បង ជាពិសេសគឺក្នុងកាលៈទេសៈ នៃការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ នា បច្ចុប្បន្ន។ ដោយឈរលើមូលដ្ឋាននៃលទ្ធផលដែលសម្រេចបាននិងបញ្ហានៅ សេសសល់ទាំងអស់ ត្រូវតែកំណត់យ៉ាងច្បាស់នូវសក្ដានុភាព ឧត្តមភាពរបស់ ខេត្ត ហើយដាក់ចេញនូវទស្សនៈវិស័យ ទិសដៅ ភារកិច្ច គោលដៅសំខាន់ៗក្នុងការ អភិវឌ្ឍខេត្តក្នុងរយៈពេល៥ឆ្នាំនិង១០ឆ្នាំខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ