ពិព័ណ៌ឯកសារប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាស្ដីពី Hoang Sa, Truong Sa របស់វៀតណាមនៅខេត្ត Quang Tri
|
ពិព័ណ៌ឯកសារប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាស្ដីពី Hoang Sa, Truong Sa របស់វៀតណាមនៅខេត្ត Quang Tri (VOV) |
Vovworld-នាព្រឹកថ្ងៃទី១១មិថុនានៅខេត្ត Quang Tri បានបើកពិព័ណ៌ផែនទី
និងតាំងបង្ហាញឯកសារ “Hoang Sa, Truong Sa របស់វៀតណាម-រាល់ភ័ស្តុតាង
ប្រវត្តិសាស្ត្រនិងកតិយុត្តិ”។ ពិព័ណ៌បានឧទ្ទេសនាមរូបថតឯកសារប្រវត្តិសាស្ត្រ
ដ៏ថ្លៃថ្លាស្ដីពីប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ គួរឲ្យយកចិត្តទុកដាក់គឺ
សម្រាំងផែនទីឯកសាររូបថត Atlas ដោយចិនបោះពុម្ភនិង Atlas ពិភពលោកមួយ
ដែលតាំងបង្ហាញតាមប្រធានបទចំនួន៥អះអាងនូវអធីបតេយ្យភាពរបស់វៀតណាម
ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ លោក Truong Minh Tuan
អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានឲ្យដឹងថា៖
“ការតាំងបង្ហាញពិព័ណ៌ផែនទីឯកសារលើកនេះជាថ្មីម្ដងទៀតអះអាងនូវការ
គ្រប់គ្រងជានិរន្តរភាពរបស់រដ្ឋវៀតណាមពីរាប់រយឆ្នាំមកចំពោះប្រជុំកោះទាំងពីរ
Hoang Sa និង Truong Sa។ រាល់ឯកសារជាភាសា Han Nom ផែនទីឯកសាររាប់ទាំង
ផែនទីរបស់ចិននិងលោកខាងលិចផងសុទ្ធតែអះអាងថាប្រជុំកោះទាំងពីរ Hoang Sa
និងTruong Sa គឺរបស់វៀតណាម៕”