ពិព័ណ៌៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី
|
ពិព័ណ៌៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី (vtc.vn) |
Vovworld-ពិព័ណ៌៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី
បានបើកនាព្រឹកថ្ងៃទី១២កុម្ភៈនៅទីក្រុងហូជីមិញក្នុងឱកាសរំលឹកខួបលើកទី៦៥
នៃទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ (ទី៣០មករា)។ ដោយមានរូប
ថតឯកសារជាង១២០ ពិព័ណ៌បានឧទ្ទេសនាមរាល់សកម្មភាពរបស់លោកប្រធាន
ហូជីមិញក្នុងការពង្រឹងនិងអភិវឌ្ឍន៍ចំណងមិត្តភាពវៀតណាម-សហភាពស៊ូវៀត
មុននេះ នៅក្នុងសម័យកាលបដិវត្តន៍។ ថ្លែងមតិនៅពិធីប្រារព្ធនេះ លោក Alexey
Popov អគ្គកុងស៊ុលសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញបានអះអាងថា៖
“ខ្ញុំមានក្តីសប្បាយរីករាយដោយសារក្នុងដំណាក់កាលនាបច្ចុប្បន្នកិច្ច
សហប្រតិបត្តិការទ្វេភាគីរុស្ស៊ី-វៀតណាមបន្តបានពង្រឹងនិងពង្រីកការសន្ទនា
នយោបាយកំពុងបានរក្សានៅកំរិតជាន់ខ្ពស់។ ក្រលែកមើលរួមរុស្ស៊ីនិងវៀត
ណាមជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យចំនួន២កំពុងជឿទុកចិត្តឈានឡើងជើង
មេឃថ្មីនៃកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា៕”