|
ពិព័របណ្ដាផលិតផលដូងនិងផ្សារណាត់ពាណិជ្ជកម្ម Ben Tre។ |
(VOV)-ក្នុងក្របខ័ណ្ឌរបស់ Festival ដូងលើកទី៣ នាយប់ថ្ងៃទី៤មេសាខេត្ត
Ben Tre វៀតណាមបានរៀបចំពិធីបើកពិព័របណ្ដាផលិតផលដូងនិងផ្សារ
ណាត់ពាណិជ្ជកម្មទំនិញវៀតណាមគុណភាពខ្ពស់។ នេះជាសកម្មភាពដែល នឹងប្រព្រឹត្តទៅពីឥឡូវដល់ថ្ងៃទី៩មេសា ជាកន្លែងដើម្បីបណ្ដាអ្នកចំការក្នុង
និងក្រៅខេត្ត Ben Tre ឧទ្ទេសនាមជួបប្រាស្រ័យអំពីផ្នែកដូងនិងផលិតផល
ដូង។ មានវណ្ណកម្មដ៏វិសេសវិសាលរាប់រយធ្វើពីវត្ថុធាតុដើមដូងរបស់ប្រជាជន
ក្នុងនិងក្រៅខេត្តBen Tre ដែលតាំងបង្ហាញនៅពិព័រនេះបានបង្កការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះទស្សនិកជន។ ផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់បាន ទាក់ទាញអង្គភាពអាជីវកម្មចំនួន២៥០ចូលរួមជាមួយស្តង់ទំនិញប្រមាណ៦០០
ដាក់តាំងលក់ផលិតផលចាំបាច់ជាច្រើនប្រភេទបំរើឲ្យតម្រូវការទិញរបស់ប្រជាជនមកទស្សនាមហោស្រពដូង៕