ពិភពលោកស្ងើចសរសើរអគ្គមគ្គទេសក៍គុយបា Fidel Castro


ពិភពលោកស្ងើចសរសើរអគ្គមគ្គទេសក៍គុយបា Fidel Castro  - ảnh 1
ពិភពលោកស្ងើចសរសើរអគ្គមគ្គទេសក៍គុយបា Fidel Castro (VNA)

(VOVworld)  - បន្ទាប់ពីសារព័ត៌មានគុយបាបានប្រកាសព័ត៌មានអំពីមរណភាព
របស់អគ្គមគ្គទេសក៍ Fidel Castro នាយប់ថ្ងៃទី ២៥ វិច្ឆិកា (តាមម៉ោងតំបន់)
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានផ្ញើរសាររំលែកទុកទៅដល់រដ្ឋាភិ
បាលនិងប្រជាជនគុយបា ព្រមទាំង អះអាងថា៖ អតីតប្រធានរដ្ឋគុយបា លោក
 Fidel Castro គឺជាវីរជនឆ្នើមបំផុតនិងជាអ្នកតស៊ូដើម្បីយុត្តិធម៌និងសន្តិភាព
អស់មួយជីវិតរបស់ខ្លួន។ ក្នុងពេលនោះ ប្រធានគណៈបក្សពលកម្មអង់គ្លេស
លោក Jeremy Corbyn បានស្ងើចសរសើរអគ្គមគ្គទេសក៍បដិវត្តន៍គុយបា លោក
 Fidel Castro ជាមនុស្សដ៏មហិមាក្នុងប្រវត្តិសាស្ត្រពិភពលោក។ ក្នុងឱកាសនេះ
 ដែរ ប្រធានាធិបតីអាល់ហ្សេរី លោក Abdelaziz Bouteflika បានចេញក្រិត្យស្តីពី
 ការកាន់ទុក្ខជាតិក្នុងរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ វិច្ឆិកា ដើម្បីរំលឹក
 វិញ្ញាណក្ខន្ធមិត្តធំរបស់ប្រជាពលរដ្ឋអាល់ហ្សេរី អគ្គមគ្គទេសក៍ Fidel Castro៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ