ព្យុងយ៉ាងអំពាវនាវឲ្យ EU ដំណើរការសន្ទនាអំពីពង្រាងសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.
|
ព្យុងយ៉ាងអំពាវនាវឲ្យ EU ដំណើរការសន្ទនាអំពីពង្រាងសេចក្តីសម្រេចចិត្តរបស់ អ.ស.ប. (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣០ តុលា បេសកម្មពិសេសរបស់សាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េប្រចាំនៅ អ.ស.ប. បានចេញផ្សាយសេចក្តីប្រកាសសារព័ត៌មាន ដែលបានឲ្យដឹងថា៖ សហភាពអឺរ៉ុប (EU) ត្រូវឆ្លើយតបការអំពាវនាវរបស់ព្យុងយ៉ាងអំពី ពង្រាងសេចក្តីសម្រេចចិត្តរបស់ EU និងជប៉ុន ក្នុងនោះ ថ្កោលទោសសំណុំឯកសារ សិទ្ធិមនុស្សនៃប្រទេសនេះ ព្រមទាំង គំរាមកំហែងនឹងលុបចោលបណ្ដាការពិគ្រោះ
យោបល់ទ្វេភាគី។ មុននោះ EU និងជប៉ុនបានដាក់ជូនពង្រាងសេចក្តីសម្រេចចិត្ត
ពោលខាងលើ ដោយមិនអើពើដល់ការដែល នាថ្ងៃទី ២០ តុលា ព្យុងយ៉ាងបានឲ្យដឹង
ថា៖ គេត្រៀមខ្លួនជាស្រេចដំណើរការសន្ទនាអំពីសិទ្ធិមនុស្សនិងអាចអនុញ្ញត្តិឲ្យមន្ត្រី ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សរបស់ EU ធ្វើទស្សនកិច្ចនៅប្រទេសនេះ៕