ព្រឹទ្ធសភាកម្ពុជាបានជ្រើសតាំងប្រធាននិងអនុប្រធានថ្មី
|
ព្រឹទ្ធសភាកម្ពុជាបានជ្រើសតាំងប្រធាននិងអនុប្រធានថ្មី (VNP) |
Vovworld-នារសៀលថ្ងៃទី៩មិថុនា ព្រឹទ្ធសភាអណាត្តិទី៣នៃព្រះរាជាណាចក្រ
កម្ពុជាបានរៀបចំកិច្ចប្រជុំវិសាមញ្ញដើម្បីជ្រើសតាំងប្រធាននិងអនុប្រធានថ្មីមួយរូប
បន្ទាប់ពីប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានព្រឹទ្ធសភាសម្ដេច
ជាស៊ីមទទួលមរណភាពនាថ្ងៃទី៨មិថុនា។ ចូលរួមកិច្ចប្រជុំមានព្រឹទ្ធសមាជិកចំនួន
៥២លើ៥៨រូប។ ដោយមានសម្លេងគាំទ្រ៥២លើ៥២ ព្រឹទ្ធសភាបានជ្រើសតាំងអនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសាយឈុំទទួលដំណែងជាប្រធាន
ព្រឹទ្ធសភាថ្មី។ ព្រឹទ្ធសមាជិកគណបក្សប្រជាជនកម្ពុជា (CPP) លោក នៃប៉េណាត្រូវ
បានជ្រើសតាំងជាអនុប្រធានទីមួយព្រឹទ្ធសភា៕