ព្រឹទ្ធសភាអាមេរិកអនុម័តលើផែនការថវិការសហរដ្ឋក្នុងឆ្នាំសារពើពន្ធ ២០១៤-២០១៥

ព្រឹទ្ធសភាអាមេរិកអនុម័តលើផែនការថវិការសហរដ្ឋក្នុងឆ្នាំសារពើពន្ធ ២០១៤-២០១៥ - ảnh 1
ព្រឹទ្ធសភាអាមេរិកបានអនុម័តលើផែនការថវិការ សហរដ្ឋក្នុងឆ្នាំសារពើពន្ធ ២០១៤-២០១៥។
 (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៨ ធ្នូ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើផែនការថវិការ សហរដ្ឋក្នុងឆ្នាំសារពើពន្ធ ២០១៤-២០១៥។ ផែនការនេះនឹងត្រូវបានប្រធានា
ធិបតីអាមេរិក លោក Barack Obama ចុះហត្ថលេខានិងដាក់ឲ្យប្រើប្រាស់ដល់
ខែ កញ្ញា ឆ្នាំ ២០១៥ សំដៅជៀសវាងគ្រោះអាសន្នស្ថាប័ន្ធមួយចំនួនរបស់រដ្ឋា ភិបាលត្រូវបញ្ឈប់សកម្មភាព។ រដ្ឋសភាអាមេរិកបានអនុម័តលើសេចក្តីព្រាង ថវិការពោលខាងលើដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលទទួលបាន រវាងគណៈបក្សនយោបាយចំនួន ២ នៅរដ្ឋសភាអាមេរិកគឺសំដៅបញ្ឈប់ស្ថានភាព
ទាល់ច្រកទាក់ទិនដល់ថវិការរដ្ឋក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ប៉ុន្តែ អ្នកជំនាញ
ការនានាបានព្យាករណ៍ថា៖ ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មី ២០១៤ រដ្ឋសភាអាមេរិក
និងសេតវិមាននឹងចាប់ផ្តើមការពិភាក្សាជាថ្មីអំពីកំរិតអតិបរិមានៃប្រាក់បំណុលជាតិ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ