ពហុបែបបណ្ដាសកម្មភាពវប្បធម៍នៅទិវាមហាសាមគ្គីភាពអាស៊ាន
|
ពហុបែបបណ្ដាសកម្មភាពវប្បធម៍នៅទិវាមហាសាមគ្គីភាពអាស៊ាន (vietnamplus.vn) |
Vovworld-ចាប់ពីថ្ងៃទី២១ដល់២៣វិច្ឆកានៅភូមិវប្បធម៍ទេសចរណ៍បណ្ដា
ជនជាតិវៀតណាម (Dong Mo-Son Tay-ហាណូយ) នឹងប្រព្រឹត្តទៅប៉ុន្មានទិវា
មហាសាមគ្គីភាពអាស៊ាន-ទស្សនវិស័យមួយអត្តសញ្ញាណមួយសហគមន៍មួយ។
ដោយមានប្រធានបទសាមគ្គីភាព-សហប្រតិបត្តិការ-អភិវឌ្ឍន៍ ប៉ុន្មានទិវា
មហាសាមគ្គីភាពអាស៊ានបានប្រព្រឹត្តទៅសកម្មភាពវប្បធម៍សិល្បៈពិសេស
បណ្ដាប្រទេសក្នុងប្លុកអាស៊ានបានរៀបចំសម្ដែងសិល្បៈសម្លៀកបំពាក់ប្រពៃណី
ឧទ្ទេសនាមផ្សព្វផ្សាយទេសចរណ៍និងរូបភាពអំពីទឹកដីមនុស្សបណ្ដាប្រទេស
អាស៊ានជាដើម។ ប៉ុន្មានទិវាសាមគ្គីភាពអាស៊ានជាព្រឹត្តិការណ៍សំដៅផ្សព្វផ្សាយ
ឧទ្ទេសនាមអំពីទឹកដីមនុស្សរាល់តំលៃវប្បធម៍គំរូ ការខំប្រឹងប្រែងរបស់វៀតណាម
និយាយដោយឡែកនិងសហគមន៍បណ្ដាប្រទេសអាស៊ាននិយាយរួមក្នុងការអភិរក្ស
ពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៍។តាមរយៈនោះបង្កើនការយល់ដឹងផ្សាភ្ជាប់ជួប
ប្រាស្រ័យវប្បធម៍ឈានទៅកសាងសហគមន៍អាស៊ានសាមគ្គីភាពសកម្មអភិវឌ្ឍន៍
ដំបន់សន្តិភាពសម្បូររុងរឿងមួយ៕