ភាគីប្រឆាំងនានានៅលីប៊ីទទួលបានកិច្ចព្រមព្រៀងឈប់បាញ់


ភាគីប្រឆាំងនានានៅលីប៊ីទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1
ភាគីប្រឆាំងនានានៅលីប៊ីទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ (VNA)

(VOVworld) – បន្ទាប់ពីបណ្ដាការចរចារ តំណាងរដ្ឋាភិបាលសាមគ្គីជាតិលីប៊ី
 (GNA) ដែល អ.ស.ប. គាំពារនិងកងទ័ពជាតិលីប៊ី (ANL) របស់ឧត្តមសេនីយ៍
 Khalifa Haftar នៅភាគខាងត្បូងនៃប្រទេសនេះទទួលបានកិច្ចព្រមព្រៀងឈប់
បាញ់ដែលអូសបន្លាយក្នុងរយៈពេល ៣ ថ្ងៃ។ ថ្លែងមតិនៅកាណាល់ Al Ahrar របស់
លីប៊ី នាថ្ងៃទី ១៦ មេសា សមាជិកមួយរូបនៃគណៈប្រតិភូអាជ្ញាកណ្ដាល Amazigh
 លោក Hisham Abushkiwat បានឲ្យដឹងថា៖ បទឈប់បាញ់គឺជា លទ្ធផលនៃបណ្ដា
ការចរចារសំដៅទប់ស្កាត់ការប្រយុទ្ធរវាងភាគីប្រឆាំងគ្នាចំនួន ២ នៅលីប៊ី។
ស្ថានភាពអំពើហឹង្សាកំពុងឡើងជណ្តើរនៅតំបន់ភាគខាងត្បូងលីប៊ី នាពេលថ្មីៗ
នេះ ក្នុងពេលដែល កំលាំងគាំទ្រឧត្តមសេនីយ៍ Haftar ដណ្តើមបាន ការត្រួតត្រា
មូលដ្ឋានសឹកជើងអាកាស Timnahent ស្ថិតនៅចម្ងាយ ៦០០ គីឡូម៉ែត្រប៉ែក
ខាងត្បូងពីរដ្ឋធានី Tripoli ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ