ភ្ញៀវទេសចរអាស៊ីឦសាន និងអឺរ៉ុប​មក​កាន់វៀតណាមបន្តកើនឡើង

(VOVWORLD) - នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) កាលពីថ្ងៃទី ៦ ខែវិច្ឆិកា បានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះ មានភ្ញៀវអន្តរជាតិជាង ១៤,១ លាននាក់មកកាន់វៀតណាម កើនឡើង ៤១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកក្នុងខែតុលា ឆ្នាំ២០២៤ វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១,៤២លាននាក់; ក្នុងនោះ ទីផ្សារទេសចរណ៍នៃបណ្តាប្រទេសអាស៊ី និងអឺរ៉ុបបន្តកើនឡើង។

បើនិយាយពីទំហំទីផ្សារ អាស៊ីបានរួមចំណែកជិត ៨០% នៃចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាម។ ទីផ្សារធំៗចំនួនបួននៅអាស៊ីឦសាន រួមមាន៖  កូរ៉េខាងត្បូង ចិន តៃវ៉ាន់(ចិន) និងជប៉ុន រួមចំណែកជិត ៦០%។ ទន្ទឹមនឹងនេះ ក្នុងខែតុលាឆ្នាំនេះ ភ្ញៀវអឺរ៉ុបមកពីប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្បាញ ដាណឺម៉ាក ន័រវេស ស៊ុយអែត រុស្សី... មានកំណើនវិជ្ជមានបើធៀបនឹងខែកញ្ញា។ ទាំងនេះសុទ្ធតែជាទីផ្សារដែលទទួលផលពីគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគី ចូលប្រទេសវៀតណាម ដោយមានរយៈពេលស្នាក់នៅបណ្ដោះអាសន្នរហូតដល់៤៥ថ្ងៃ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

ភ្ញៀវទេសចរអាស៊ីឦសាន និងអឺរ៉ុប​មក​កាន់វៀតណាមបន្តកើនឡើង - ảnh 1ភ្ញៀវទេសចរអន្តរជាតិនៅក្នុងទីក្រុងហូជីមិញ។ រូបថត៖ VOV

ជាមួយនឹងសកម្មភាពផ្សព្វផ្សាយនិងជំរុញទេសចរណ៍ដែលបាននិងកំពុងអនុវត្ត នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមរំពឹងថា ចំនួនភ្ញៀវអន្តរជាតិមកវៀតណាមនឹងបន្តកើនឡើងជាវិជ្ជមាននាពេលខាងមុខ ដោយសម្រេចបានគោលដៅទទួលភ្ញៀវអន្តរជាតិចំនួន ១៧ លាននាក់នៅឆ្នាំនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ