ភ្លៀងព្យុះបានបណ្ដាលការខូចខាតនៅអាមេរិកនិងបារាំង
|
ភ្លៀងព្យុះបានបណ្ដាលការខូចខាតនៅអាមេរិកនិងបារាំង (vietnamplus.vn) |
Vovworld-ព្យុះទឹកជំនន់មួយដ៏ធ្ងន់ធ្ងរបានប្រហារទៅលើភាគអាគ្នេយ៍ប្រទេស
បារាំងដែលធ្វើឲ្យមនុស្ស១នាក់ត្រូវស្លាប់និង៣នាក់បាត់ខ្លួននាថ្ងៃទី២៧វិច្ឆិកា។
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា បានរកឃើញសាកសពរបស់នារីមួយនាក់នៅមាត់
ទន្លេ។ បានដឹងថានារីនេះកំពុងស្នាក់នៅរួមជាមួយកូនស្រីក្នុងពេលជួបគ្រោះថ្នាក់
ប៉ុន្តែកំលាំងជួយសង្គ្រោះមិនទាន់រកឃើញកូនស្រីរបស់គាត់នៅឡើយ។ តាមអ្នក
សាក្សីថាក្រៅពីនោះនៅមានមនុស្ស២នាក់ទៀតត្រូវបាត់ខ្លួនដោយទឹកជំនន់ដែរ។
នាថ្ងៃទី២៧វិច្ឆិកាព្យុះព្រិលនៅដំបន់ឥសាន្តអាមេរិកបានបន្ធូរស្រាលប៉ុន្តែ
បណ្ដាលការផ្ដាច់អគ្គិសនីនៅទំហំទូលាយធ្វើឲ្យប្រជាជនរាប់សែននាក់មិនមាន
អគ្គិសនីប្រើប្រាស់ក្នុងឱកាសសំរាក់បុណ្យ Thanksgiving។ ទំព័រវ៉ែប Accuweather.com
បានជូនដំណឹងថា មានមនុស្សប្រមាណ៣សែននាក់ត្រូវរងឥទ្ធិពលដោយវគ្គផ្ដាច់
ភ្លើងនេះ៕