ម៉ាក្រូសេដ្ឋកិច្ចវៀតណាមកំពុងអភិវឌ្ឍន៍ស្ថិរភាព
(VOV)_នាថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Vu Van Ninh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចនៃមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Jonh Nelmes ដែលកំពុង បំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានវាយតំលៃខ្ពស់ចំពោះរាល់ការជួយឧបត្ថម្ភរបស់ IMF សំរាប់វៀតណាមនា
ពេលកន្លងទៅ។ ទន្ទឹមនឹងនោះ លោក Vu Van Ninh ក៏បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមនឹងបន្តរក្សារការរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ លោក
Jonh Nelmes បានចាត់ទុកថា៖ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើ អតិផរណាត្រូវបានថយចុះជាច្រើន។ លោក Jonh Nelmes ក៏បាន សម្ដែងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឧបត្ថម្ភបច្ចេកទេស ផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្ដាក្រសួង ស្ថាប័នវៀតណាមនាពេលខាងមុខនេះ៕
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចនៃមូលនិធិរូបីយវត្ថុអន្តរជាតិ(VOV) |