ម៉ិកស៊ិកត្រៀមខ្លួនជាស្រេចរៀបចំផែនការក្នុងករណីអាមេរិកនិងកាណាដាទទួលបរាជ័យក្នុងការចរចារអំពីកិច្ចព្រមព្រៀង NAFTA

(VOVWORLD) - ប្រធានាធិបតីថ្មីរបស់ម៉ិកស៊ិក លោក Andres Manuel Lopez Obrador នាថ្ងៃទី២១ខែកញ្ញា បានប្រកាសថាប្រទេសនេះនឹងស្វែងរកកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីមួយដោយឡែកជាមួយប្រទេសកាណាដា ក្នុងករណីរាល់កិច្ចចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Ottawa មិនទទួលបានលទ្ធផល ណាមួយឡើយ។
ម៉ិកស៊ិកត្រៀមខ្លួនជាស្រេចរៀបចំផែនការក្នុងករណីអាមេរិកនិងកាណាដាទទួលបរាជ័យក្នុងការចរចារអំពីកិច្ចព្រមព្រៀង NAFTA  - ảnh 1 ប្រធានាធិបតីថ្មីរបស់ម៉ិកស៊ិក លោក Andres Manuel Lopez Obrador

ថ្លែងមតិនៅភាគខាងត្បូងនៃរដ្ឋ Sonora លោក Obrador បានអះអាងសារជាថ្មី ម្តងទៀត អំពីគោលបំណងរបស់ប្រទេសម៉ិកស៊ិកគឺនៅតែរក្សាកិច្ចព្រមព្រៀង NAFTA ដែលបានចាត់ទុកជាកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគីមួយរវាងអាមេរិក ម៉ិកស៊ិក និង កាណាដា។ ក៏ប៉ុន្តែ ក្នុងករណីលទ្ធភាពនេះមិនទទួលបាន លទ្ធផលនោះ ប្រទេសម៉ិកស៊ិក នឹងរក្សាកិច្ចព្រមព្រៀង NAFTA ជាមួយអាមេរិក និងស្វែងរកកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយកាណាដា។ ថ្នាក់ដឹកនាំនេះបាន អះអាងថា ម៉ិកស៊ិកនឹងមិនកាត់ផ្តាច់ទំនាក់ទំនងជាមួយភាគីណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ