|
ម៉ិចស៊ិកូផ្អាក់ការនាំចូលបង្កងរបស់វៀតណាមគឺគ្មានមូលដ្ឋានវិទ្យាសាស្ត្រ |
(VOV)_ដើម្បីការពារផ្នែកចិញ្ជឹមបង្កងក្នុងប្រទេស ឆ្លងផុតពីរោគសញ្ញាឆាប់ងាប់ (EMS) រដ្ឋាភិបាលម៉ិចស៊ិកូ បានសម្រេចចិត្តផ្អាក់ការនាំចូលបង្កងក្លាសេពីវៀតណាម។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍វៀតណាម ទើបនឹងមានសារលិខិតជូនស្ថានទូតម៉ិចស៊ិកូ ប្រចាំនៅវៀតណាម ដើម្បីស្នើប្រទេសនេះ លុបចោលបទហាមឃាត់នាំចូលបង្កងក្លា
សេពីវៀតណាម លោក Nguyen Huu Dung អនុប្រធានសមាគមកែច្នៃនិងនាំចេញជល
ផលវៀតណាម បានអោយដឹងថា÷
“ ការដែលម៉ិចស៊ិកូហាមឃាត់ការនាំចូលបង្កងក្លាសេរបស់វៀតណាមដោយចាត់ ទុកថា បង្កងរបស់វៀតណាមមានសារធាតុ EMS អាចឆ្លងជំងឺ ដល់បង្កងរបស់គេគឺជា
ការ កង្វះមូលដ្ឋានវិទ្យាសាស្ត្រ។ បណ្ដាអ្នកវិទ្យា សាស្ត្របានបញ្ជាក់ថា÷ បង្កងក្លាសេ
មិនអាចឆ្លងជំងឺ ទៅបង្កងចិញ្ជឹមរបស់ ម៉ិចស៊ិកូបានទេ។ សកម្មភាពនេះ កំពុងបង្កើត របងរារាំងសំរាប់ប្រទេសផ្សេងៗ សំខាន់គឺផ្នែកចិត្តសាស្ត្រ ដោយមិនជះឥទ្ធិពលផ្ទាល់
ដល់ពាណិជ្ជកម្មទេ៕”