ម្ចាស់ការសេនាធិការគោលការណ៍គោលនយោបាយធំៗស្ដីពីកិច្ចការនយោបាយផ្ទៃក្នុងនិងបង្កាប្រឆាំងអំពើរពុករលួយ
|
ម្ចាស់ការសេនាធិការគោលការណ៍គោលនយោបាយធំៗស្ដីពីកិច្ចការនយោបាយផ្ទៃក្នុងនិងបង្កាប្រឆាំងអំពើរពុករលួយ (VOV) |
Vovworld-នាថ្ងៃទី២១មករានៅទីក្រុងហាណូយ គណៈកម្មាធិការនយោបាយ
ផ្ទៃក្នុងមជ្ឈឹមបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៤ លាតត្រដាងភារកិច្ច
ឆ្នាំ២០១៥។ របាយការណ៍និងមតិនៅសន្និសីទបានលើកច្បាស់ថា ឆ្នាំ២០១៤ជាឆ្នាំ
ទី២ស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការបញ្ជាមជ្ឈឹមអំពីបង្កាប្រឆាំងអំពើរពុករលួយ
ធ្វើសកម្មភាពក្នុងកាលៈទេសៈស្ថានភាពអំពើរពុករលួយនៅមានបំរ៉ែបំរួលស្មុគ
ស្មាញ។ ដោយការប្តេជ្ញាចិត្តរបស់បក្សរដ្ឋប្រព័ន្ធនយោបាយទាំងមូលស្ថាប័ន
អចិន្ត្រៃយ៍របស់គណៈកម្មាធិការបញ្ជា ការងារបង្កាប្រឆាំងអំពើរពុករលួយត្រូវបាន
លាតត្រដាងសកម្មលើវិស័យមួយចំនួន កសាងនិងសុក្រិដ្ឋរបប ឃោសនាអប់រំអំពី
ការងារបង្កាប្រឆាំងអំពើរពុករលួយជាដើម។ ក្នុងឆ្នាំ២០១៥ជាឆ្នាំចុងក្រោយនៃ
ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ ពីឆ្នាំ២០១១ដល់២០១៥។ តាមនោះ ការងារ
នយោបាយផ្ទៃក្នុងនិងបង្កាប្រឆាំងអំពើរពុករលួយត្រូវឆ្ពោះទៅក្នុងការរួមចំណែក
អនុវត្តដ៏ជោគជ័យគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ រក្សារឹងមាំសន្តិសុខ
នយោបាយ ធានាសណ្ដាប់ធ្នាប់សង្គម បំរើដ៏ជោគជ័យការរៀបចំមហាសន្និបាត
បក្សភាគគ្រប់ជាន់ថ្នាក់៕