មជ្ឈដ្ឋានផ្សព្វផ្សាយកម្ពុជាវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai
(VOVworld) – នាសប្តាហ៍កន្លងមក មជ្ឈដ្ឋានផ្សព្វផ្សាយកម្ពុជាបានចុះផ្សាយ ព័ត៌មានអត្ដបទជាច្រើនអំពីសកម្មភាពវិនិយោគអភិវឌ្ឍន៍សហគមន៍លើវិស័យ
ដាំកៅស៊ូនិងចាក របស់សម្ព័ន្ធក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai នៅខេត្ត
រតនាគីរី កម្ពុជា។ ការសែតល្បីឈ្មោះរបស់កម្ពុជាចំនួន ៣ គឺ៖ រស្មីកម្ពុជា កម្ពុជាថ្មី កោះសន្តិភាពសុទ្ធតែចុះផ្សាយអត្ថបទសរសេនិងរូបថតអំពីក្រុមគ្រូពេទ្យនៃមហា
វិទ្យាល័យវេជ្ជាសាស្ត្រឱសថ Hoang Anh Gia Lai ពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំឥត
គិតថ្លៃសំរាប់ប្រជាជននៅស្រុក កូន មុំ ខេត្ត រតនាគីរី នាថ្ងៃទី ១ មិថុនា កន្លងមក។ នេះគឺជាសកម្មភាពចាប់ផ្តើមកម្មវិធី “ការវិនិយោគដើម្បីអភិវឌ្ឍន៍សហគមន៍” របស់
សម្ព័ន្ធក្រុមហ៊ុន Hoang Anh Gia Lai នៅខេត្ត រតនាគីរី ដោយមានប្រភពទុនសរុបជិត
១០ លាន ដុល្លាអាមេរិក។ កាណាល់ទូរទស្សធំមួយចំនួនរបស់កម្ពុជា ដូចជា Bayon
TV និង CNC ក៏បាន ចុះផ្សាយព័ត៌មាន បទយោកការណ៍ អំពីសកម្មភាពអនុវត្តកម្មវិធី
ពោលខាងលើ ផងដែរ ៕