មជ្ឈដ្ឋានមន្ត្រីអាមេរិកដាស់តឿនវិមានសត្រូវមានយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹង IS
|
មជ្ឈដ្ឋានមន្ត្រីអាមេរិកដាស់តឿនវិមានសត្រូវមានយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹង IS (Image: VNA) |
(VOVworld) - ចំពោះមុខគ្រោះអាសន្នក្រុម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) ក្លាយទៅជា ការគំរាមកំហែងសន្តិសុខមិនត្រឹមតែចំពោះអាមេរិកប៉ុណ្ណោះទេថែមទាំងចំពោះប្រទេស ជាច្រើនផ្សេងៗទៀត នាថ្ងៃទី ៣១ សីហា មជ្ឈដ្ឋានថ្នាក់ដឹកនាំព្រឹទ្ធសភានិងសភាជាន់ ទាបអាមេរិកបានឡើងសម្លេងដាស់តឿនប្រធានាធិបតីអាមេរិក លោក Barack Obama អនុវត្តសកម្មភាពទប់ស្កាត់គ្រោះអាសន្នពោលខាងលើយ៉ាងឆាប់ៗ។ ប្រធានគណៈកម្មា
ធិការចារកម្មសភាជាន់ទាបអាមេរិក លោក Mike Rogers បានអំពាវ នាវឲ្យប្រធានាធិបតី
Obama ត្រូវកំណត់យុទ្ធសាស្ត្រលើគ្រប់វិស័យនិងប្រសិទ្ធភាព ដើម្បីទប់ស្កាត់ក្រុមពួក
ឧទ្ទាមដ៏គ្រោះថ្នាក់ពោលខាងលើ។ ក្នុងពេលនោះ ប្រធានគណៈកម្មាធិការចារកម្ម
ព្រឹទ្ធសភាអាមេរិក លោកស្រី Diane Feinstein បានចាត់ទុកថា៖ ប្រធានាធិបតី Obama ប្រុងប្រយ័ត្នហួសកំរិតក្នុងការប្រយុទ្ធប្រឆាំង នឹង IS។ រួមជាមួយទស្សនៈពោលខាងលើ សមាជិកសភាពគណៈបក្សសាធារណៈរដ្ឋ អាមេរិក លោក John McCain បានបញ្ជាក់ថា៖ វិមានសត្រូវមានវិធានការមាន ប្រសិទ្ធភាពសំដៅកំទិចអង្គការឥស្លាមជ្រុលនិយមនេះ
នៅអ៊ីរ៉ាក់៕