មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបអំពាវនាវអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-EU

(VOVWORLD) -នាថ្ងៃទី២៦ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas បានអប់ អរសាទរ ចំពោះលទ្ធផលជំនួបថ្មីៗនេះរវាង ប្រធានាធិបតីអាមេរិក លោក  Donald Trump និងប្រធានគណៈកម្មាធិការអឺរ៉ុប (EC)  លោក Jean – Claude Juncker ដោយអះអាងថាប្រការនេះបានបញ្ជាក់ពីកម្លាំងរបស់ EU មួយ ពោរពេញទៅ ដោយសាមគ្គីភាព។
មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបអំពាវនាវអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-EU - ảnh 1 ប្រធានាធិបតីអាមេរិក លោក  Donald Trump និងប្រធានគណៈកម្មាធិការអឺរ៉ុប (EC)  លោក Jean – Claude Juncker 

នៅលើបណ្តាញសម្គម Twitter លោក Heiko Maas បានសង្កត់ធ្ងន់ថាលទ្ធផល ខាងលើនេះបានបញ្ជាក់ពីសាមគ្គីភាព និងសម្លេងរបស់  EU ។ នៅក្នុងពេលនោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់លោក Peter Altmaier បានវាយតម្លៃចំពោះផែកការ របស់អាមេរិក- EU ជាជំហានលោតផ្លោះមួយដែលជួយបញ្ជៀសពីគ្រោះអាសន្ន សង្គ្រាមពាណិជ្ជកម្មនិងការពារបានការងារធ្វើរាប់លាន។

ប្រធាន DIHK លោក Eric Schweitzer បានលើកច្បាស់ថាដំណោះស្រាយក្នុង កិច្ចសន្យាកំពុងធ្វើតាមទិសត្រឹមត្រូវ ប៉ុន្តែការសង្ស័យអំពីកិច្ចព្រមព្រៀងល្អ មួយនៅតែបន្សល់ទុកនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ