មេដឹកនាំ ស.ប.ប.ក និង​ប្រធានាធិបតីកូរ៉េខាងត្បូង​មានសុទិដ្ឋិនិយម​អំពី​ជំនួបកំពូលអាមេរិក - ស.ប.ប.ក ជាលើកទី ២

(VOVWORLD) -ប្រព័ន្ធផ្សព្វផ្សាយ ស.ប.ប.ក នាថ្ងៃទី ៨ ខែតុលាបានឲ្យដឹងថា មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un បានសម្ដែងជំនឿជាក់ថា មានកម្មវិធីដ៏ល្អប្រសើរមួយ នឹងត្រូវបានត្រៀមរៀបចំឲ្យជំនួបកំពូលជាលើកទី ២ រវាងលោក ជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump ។ 
មេដឹកនាំ ស.ប.ប.ក និង​ប្រធានាធិបតីកូរ៉េខាងត្បូង​មានសុទិដ្ឋិនិយម​អំពី​ជំនួបកំពូលអាមេរិក - ស.ប.ប.ក ជាលើកទី ២ - ảnh 1មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in

តាមទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក (KCNA) ថា ថ្នាក់ដឹកនាំ លោក Kim Jong-un បានសម្ដែងនូវសុទិដ្ឋិនិយម នៅពេលដែលជំរាបលា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ដែលមកបំពេញទស្សនកិច្ច រយៈពេល ១ ថ្ងៃ នៅព្យុងយ៉ាងនាថ្ងៃទី ៧ ខែតុលា ដើម្បីពិភាក្សាអំពីដំណើរការលុបចោលនុយក្លេអ៊ែរ ក៏ដូចជាលទ្ធភាពរៀបចំជំនួបកំពូល ស.ប.ប.ក - អាមេរិកជាលើកទី ២ ។ មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un មានជំនឿជាក់ថា ការសន្ទនា និងការចរចារវាង ស.ប.ប.ក និងអាមេរិក ដោយឈរលើទំនុកទុកចិត្តរវាងថ្នាក់ដឹកនាំទាំងពីររូបនឹងបន្តរីកចម្រើននាពេលអនាគត ក៏ដូចជាជំនួបកំពូល ស.ប.ប.ក អាមេរិកជាលើកទី ២ នឹង ត្រូវបានរៀបចំនាពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះ ថ្លែងមតិនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នាថ្ងៃទី ៧ ខែតុលា នៅកូរ៉េខាងត្បូង ប្រធានាធិបតីកូរ៉េខាងត្បូងបានសម្ដែងនូវក្ដីសង្ឈឹមថាជំនួបកំពូលជាលើកទី ២ រវាងអាមេរិក និង ស.ប.ប.ក នឹងជំរុញខ្លាំងដំណើរការលុបចោលនុយក្លេអ៊ែរ ដោយមិនអាចប្រែក្រឡាសបាន ដើម្បីនាំមកនូវសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ