មិត្តភក្តិអន្តរជាតិជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម
(VOV)_នាថ្ងៃទី ២៨ មករា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានរៀបចំពិធីជប់ លៀង១ដ៏មហោឡារឹក។ ភ្ញៀវចំនួនជាង៣០០នាក់ជាបណ្ដាអ្នកនយោបាយ ដំណាង ស្ថាប័ន អង្គភាពអាជីវកម្មជប៉ុន បានចូលរួម។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅជប៉ុន លោក Doan Xuan Son បានអះអាងថា៖បណ្ដាការបោះជំហាន យ៉ាងរឹងមាំក្នុងទំនាក់ ទំនង វៀតណាម-ជប៉ុន ក្នុងឆ្នាំ២០១៣ ដូចជា៖ ពិធីរំលឹកខួប
អនុស្សាវរីយ៍ លើក ទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ បណ្ដា
សកម្មភាព វប្បធម៌ សេដ្ឋកិច្ច បានធ្វើអោយការយល់ដឹងនិងជឿជាក់គ្នារបស់ ប្រជាជននៃប្រទេសទាំងពីរស៊ីជំរៅជាងទៀត។
|
មិត្តភក្តិអន្តរជាតិជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម(vov) |
រីឯ លោក Tsutomu Takebe ទីប្រឹក្សារពិសេសនៃសម្ព័ន្ធភាព សមាជិក សភាមិត្ត
ភាពជប៉ុន-វៀតណាម បានចែករំលែកថា៖
“ ខ្ញុំចាត់ទុកថា៖ទំនាក់ទំនងជប៉ុន-វៀតណាមនឹងមានការបោះជំហានខ្លាំងក្លា
ក្នុងឆ្នាំ២០១៤នេះ។ ទំនាក់ទំនងជប៉ុន-វៀតណាម ជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
ក្តី ប៉ុន្តែតាមខ្ញុំថា៖នេះក៏គឺជាទំនាក់ទំនងទំនុកទុកចិត្តគ្នាទៅវិញទៅមកទៀតផង។ ខ្ញុំមានគោលបំណងថា៖ ក្នុងឆ្នាំថ្មី២០១៤នេះ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹង
ត្រូវបាន ធ្វើអោយស៊ីជំរៅជាងទៀត ឡើងកំរិតថ្មី៕”