មិនទុកឲ្យស្ថានភាពជនរួមជាតិជាជនជាតិភាគតិចខ្វះដីផលិតកម្ម
|
រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាមលោក Giang Seo Phu ក្នុងនាទីប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ (vtv.vn) |
Vovworld-មិនទុកឲ្យស្ថានភាពជនរួមជាតិជាជនជាតិភាគតិចខ្វះដីផលិតកម្ម។ នោះជាការអះអាងរបស់រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម
លោក Giang Seo Phu ក្នុងនាទីប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ នាថ្ងៃទី២០កក្កដា។ លោក
រដ្ឋមន្ត្រី Giang Seo Phu បានចាត់ទុកថា ជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិ
ភាគតិចនៅដំបន់ព្រៃភ្នំនៅមានការលំបាកជាច្រើន អត្រាគ្រួសារក្រីក្រនៅខ្ពស់។
តាមលោក Giang Seo Phu ថា នាបច្ចុប្បន្ន ធនាគារគោលនយោបាយសង្គមនៅបណ្ដាដំបន់បានមានការណែនាំលំអិតនីតិវិធីសំណុំបែបបទត្រូវបានខ្ចីទុនដើម្បីរៀបចំផលិតកម្មកាត់បន្ថយភាពក្រីក្រលើកកំពស់ជីវភាពរស់នៅសំរាប់ប្រជាជន។ ចំពោះ
មតិដែលចែងថា ជនរួមជាតិជាជនជាតិភាគតិចនៅដំបន់ព្រៃភ្នំកំពុងខ្វះដីផលិតកម្ម រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាមលោក Giang Seo Phu បាន
ឲ្យដឹងថា៖
“យើងខ្ញុំត្រូវបាននាយករដ្ឋមន្ត្រីប្រគល់ភារកិច្ចធ្វើអធិបតីជាមួយក្រសួងស្ថាប័នពិនិត្យឡើងវិញគោលនយោបាយសំរាប់ជនរួមជាតិនៅដំបន់ព្រៃភ្នំ។ ឥឡូវនេះដើម្បីជំនះពុះពារលើស្ថានភាពខ្វះដីធ្លីនោះបណ្ដាដំបន់ត្រូវតុល្យភាពដីដោយខ្លួនឯង រៀបចំដីធ្លីដើម្បីប្រជាជនផ្ទេរប្តូរមុខរបរនិងបើកទូលាយរបរផលិតកម្ម៕”