មនុស្សចំនួន៤៨នាក់ស្លាប់ក្នុងគ្រោះថ្នាក់យន្តហោះនៅតៃវ៉ាន់
|
យន្តហោះ ATR ៧២របស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia Airways ជួបគ្រោះថ្នាក់ពេលដែលកំពុងហោះពីទីក្រុងកំពង់ផែ Kaoshung ទៅកាន់
កោះ១នៅ Penghu (រូបថតៈ Apple Daily)
|
(VOVworld)-នាព្រឹកថ្ងៃទី២៤កក្កដា ក្រុមហ៊ុនអាកាសចរណ៍ TransAsia Airways បាន
បញ្ជាក់ថា មនុស្សចំនួន៤៨នាក់ត្រូវស្លាប់ក្នុងគ្រោះថ្នាក់យន្តហោះនៅតៃវ៉ាន់ (ចិន) នាយប់ថ្ងៃទី២៣កក្កដា។ បណ្តាជនរងគ្រោះក្នុងគ្រោះថ្នាក់នេះ កំពុងបាន ព្យាបាល
នៅមន្ទីពេទ្យបង្អែកតំបន់។ ប្រធានរដ្ឋចិនលោកXi Jinping ដែលកំពុង មានដំណើរ
ទស្សនកិច្ចបណ្តាប្រទេសអាមេរិកឡាទីនបានសម្តែងការរំលែកទុក ដ៏ជ្រាលជ្រៅ
ទៅកាន់ក្រុមគ្រួសារជនរងគ្រោះ។
ក្នុងព័ត៌មានចុះផ្សាយព្រឹកថ្ងៃទី២៤កក្កដា ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមតៃវ៉ាន់
(CNA) ឲ្យដឹងថា ក្នុងចំនួនមនុស្ស៥៨លើយន្តហោះ មាន២នាក់ជាជនជាតិបារាំង
ហើយ៥៦នាក់ ជាជនជាតិតៃវ៉ាន់។
បច្ចុប្បន្ន TransAsia Airways កំពុងបន្តទាក់ទងជាមួយសាច់ញាត្តិរបស់ជន
រងគ្រោះ។ ក្រុមហ៊ុននេះ ក៏បានសកម្មរួមផ្សំជាមួយស្ថាប័នអាកាសចរណ៍តៃវ៉ាន់ និងគណៈកម្មការអាកាសចរណ៍តៃវ៉ាន់ដើម្បីស៊ើបអង្កេតរឿងហេតុពោលខាង លើ៕