មនុស្សយ៉ាងតិចបំផុតចំនួន ៧០ នាក់ត្រូវបាត់ខ្លួន ក្នុងការលិចនាវានៅហ្វីលីពីន
|
មនុស្សយ៉ាងតិចបំផុតចំនួន ៧០ នាក់ត្រូវបាត់ខ្លួន ក្នុងការលិចនាវានៅហ្វីលីពីន (Image: VNA) |
(VOVworld) – ក្រុមប្រឹក្សាទទួលបន្ទុកការកាត់បន្ថយផលវិបាកដោយគ្រោះធម្មជាតិ ជាតិរបស់ហ្វីលីពីនបានឲ្យដឹងថា៖ មនុស្សយ៉ាងតិចបំផុតចំនួន ៧០ នាក់ត្រូវបាត់ខ្លួន ក្នុងការលិចនាវាដែលបានកើតមានឡើងនៅភាគកណ្ដាលប្រទេសនេះ នារាត្រីថ្ងៃទី
១៣ កញ្ញា ដោយអាកាសធាតុអាក្រក់។ អ្នកនាំពាក្យនៃក្រុមព្រឹក្សាពោលខាងលើ
លោកស្រី Mina Marasigan បានឲ្យដឹងថា៖ នាវា Maharlika II បានលិចនៅសមុទ្រ
ជុំវិញកោះ Leyte ភាគកណ្ដាលហ្វីលីពីន។ គិតដល់ឥឡូវនេះ មនុស្សចំនួន ១៤ នាក់ ត្រូវបានជួយសង្គ្រោះ។ ការងារជួយសង្គ្រោះនៅជួបការលំបាកដោយសារអាកាសធាតុ អាក្រក់និងរលកធំៗ៕