មនុស្សរចំនួនជាង ១ រយនាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសថ្មីនៅ ទីក្រុង Aleppo ស៊ីរី

មនុស្សរចំនួនជាង ១ រយនាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសថ្មីនៅ ទីក្រុង Aleppo ស៊ីរី - ảnh 1
មនុស្សរចំនួនជាង ១ រយនាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសថ្មីនៅ ទីក្រុង Aleppo ស៊ីរី (VNA)


(VOVworld) – នាថ្ងៃទី ១៧ វិច្ឆិកា កាណាល់ទូរទស្សន៍អារ៉ាប់ Skynews បាន
ដកស្រង់ ពាក្យសំតីរបស់បណ្ដាសកម្មជនបានឲ្យដឹងថា៖ មនុស្សយ៉ាងហោច
ណាស់ចំនួន ១១០ នាក់​ ត្រូវបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ
ហើយជាច្រើននាក់ទៀតរងរបួស ក្នុងការវាយប្រហារតាមផ្លូវអាកាសនៅ
ទីក្រុង Aleppo ភាគខាងជើងស៊ីរី។ ចំនួនមនុស្សត្រូវស្លាប់អាចបង្កើនឡើង
ដោយសារជនរងរបួសជាច្រើននិងលក្ខណៈសុខាភិបាលខ្វះខាត នៅប៉ែក
ខាងកើតទីក្រុងនេះ។ បណ្ដាសកម្មជនបានឲ្យដឹងថែមទៀតថា៖ ការវាយប្រ
ហារតាមផ្លូវអាកាសចំនួន ៥០ និងការបាញ់កាំភ្លើងធំចំនួន ៣០០ តម្រង់
ទៅលើតំបន់ ប៉ែកខាងកើតទីក្រុង Aleppo បានកើតមានឡើងនាថ្ងៃទី
១៧ វិច្ឆិកា។ ក្រៅពីនោះ បណ្ដាជនប្រដាប់អាវុធបានបាញ់កាំជ្រួចចំនួន
៤០ ទៅលើទីកន្លែងនៃកងកំលាំងរដ្ឋា ភិបាលនៅទីក្រុងនេះ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ