មនុស្សរាប់ពាន់នាក់បានចូលរួមការរត់ដើម្បីកុមារហាណូយឆ្នាំ២០១៥
|
មនុស្សរាប់ពាន់នាក់បានចូលរួមការរត់ដើម្បីកុមារហាណូយឆ្នាំ២០១៥ |
(VOV)_នាព្រឹកថ្ងៃទី៦ ធ្នូ នៅទីក្រុងហាណូយ បានបើកការរត់ ដើម្បីកុមារហា
ណូយ ២០១៥។ នេះគឺជាសកម្មភាពប្រចាំឆ្នាំដោយសមាគមមិត្តភាពវៀតណាម-
កាណាដា សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយ ស្ថានទូតកាណាដាប្រចាំនៅ
វៀតណាម រួមសហការរៀបចំឡើង។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Viet Tien ប្រធានសមាគមមិត្តភាពវៀត
ណាម-កាណាដា បានអោយដឹងថា៖
“ វៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែក មានកុមារ
ជាច្រើនកំពុងព្យាបាលជំងឺធ្ងន់ ដូចជា៖ មហារីក ជំងឺបេះដូង បានជាកុមារទាំងនេះ
ត្រូវការជួយឧបត្ថម្ភជាច្រើនពីមនុស្សគ្រប់រូប។ នាពេលខាងមុខនេះ យើងត្រូវធ្វើ
យ៉ាងមេចដើម្បីទាក់ទាញបានសម្បុរសជនជាច្រើនជួយឧបត្ថម្ភកុមារដែលកំពុង
ជួបការលំបាកលំពិននេះ៕”