មីយ៉ាន់ម៉ាបដិសេធការចោទប្រកាន់កំចាត់ចោលជាតិសាសនា
ប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein (រូបថត VNA)
|
(VOV)_នាថ្ងៃទី ១៩ កក្កដា ប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein បានបដិសេធ ការចោទប្រកាន់ថា÷រដ្ឋអំណាចបានដំណើការកំចាត់ចោលសាសនាជនឥស្លាម Rohingya នៅរដ្ឋ Rakhine នៅភាគខាងលិចប្រទេសនេះ។ ថ្លែងមតិនៅលើទូរទស្សន៍ “ France 24 ” របស់បារាំង ក្នុងដំណើរទៅបំពេញទស្សនកិច្ចបារាំង ប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein បានអះអាងថា÷ រដ្ឋអំណាចរបស់លោក មិនទាក់ទិនដល់ការចោទប្រកាន់នេះទេ។ ប្រធានាធិបតី Thein Sein ក៏បានអោយដឹងថា÷ រដ្ឋាភិបាល បានបង្កើតគណះកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតមូលហេតសនៃស្ថានភាពហឹង្សារនៅ រដ្ឋ Rakhine នេះហើយដែរ៕