មីយ៉ាន់ម៉ាប្រកាសបញ្ជារាយនាមសមាជិកសភាជាប់ឆ្នោតនាថ្ងៃពិនិត្យសន្លឹកដំបូង
|
មីយ៉ាន់ម៉ាប្រកាសបញ្ជារាយនាមសមាជិកសភាជាប់ឆ្នោតនាថ្ងៃពិនិត្យសន្លឹកដំបូង (Image: VNA) |
(VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ
មីយ៉ាន់ម៉ា (UEC) បានប្រកាសលទ្ធផលជាជំហានដំបូងដោយមានសមជិកសភា
ជាប់ឆ្នោតចំនួន ១០៦ នាក់ ក្នុងនោះ សម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ (NLD)
ដណ្តើមបានអាសនៈចំនួន ៩៦។ នៅសភាជាន់ទាប NLD ដណ្តើមបានអាសនៈ
ចំនួន ៤៩/៥៤ ដោយស្រូបយកភាគច្រើន។ ក្នុងចំណោមអាសនសភាចំនួន ៥២
ថ្នាក់តំបន់ឬរដ្ឋ NLD បន្តទទួលបានអាសនៈចំនួន ៤៧។ ដោយហេតុនេះ គណៈ
បក្ស NLD ទទួលបាន អាសនៈចំនួន ៩៦ នៅសភាជាន់ទាបនិងព្រឹទ្ធសភា៕