មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមប្រឆាំងជំទាស់ការដាកស្ថានីយ៍ខួងប្រេង ខុសច្បាប់របស់ចិន


មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមប្រឆាំងជំទាស់ការដាកស្ថានីយ៍ខួងប្រេង ខុសច្បាប់របស់ចិន - ảnh 1
អតីតអនុប្រធានរដ្ឋ វៀតណាមនិង​ជាប្រធានមូល​និធិ
សន្តិភាពនិងអភិវឌ្ឍន៍វៀតណាមលោកស្រី Pham Thi Binh (Image: Vietnam+)

(VOVworld) – នាព្រឹកថ្ងៃទី​ ១១ ឧសភា មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាម ចំណុះសម្ព័ន្ធភាពបណ្ដាអង្គការមត្តិភាពវៀតណាមបានចេញសេចក្តីប្រកាសប្រឆាំង
ជំទាស់ការដែល ចិនបានដាកស្ថានីយ៍ខួងប្រេងខុសច្បាប់នៅតំបន់​សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រៀបបាតសមុទ្ររបស់វៀតណាម។ តាមនោះ អង្គការនេះបានស្នើរឲ្យចិន ដកស្ថានីយ៍ខួងប្រេងនិងនាវានានាចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម
ភ្លាម មួយរំពេច បន្ទាប់នោះ ដំណើរការចរចារដើម្បីដោះស្រាយបញ្ហានេះ។ អតីត
អនុប្រធានរដ្ឋ វៀតណាមនិងជាប្រធានមូលនិធិ សន្តិភាពនិងអភិវឌ្ឍន៍វៀតណាម
លោកស្រី Pham Thi Binh បានលើកច្បាស់ថា៖

“ចំពោះប្រទេសនិមួយៗ អធិបេយ្យភាពនិងបូរណភាពដែនដីគឺពិសិទ្ធនិងខ្ពង់ខ្ពស់ណាស់។
ដើម្បីមានសន្តិភាពស្ថិរភាពរវាងបណ្ដាប្រជាជាតិ​ យើងត្រូវមានការគោរពរចំពោះអធិប
តេយ្យភាព និងបូរណភាពដែនដៅរបស់គ្នា។ យើងខ្ញុំគាំទ្រការផ្តួចផ្តើមគំនិតនិងការខំប្រឹង
ប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងកិច្ចការពារអធិបតេយ្យភាពដោយសន្តិវិធី ជំរុញ
ការចរចារដោយឈរលើស្មារតីគោរពច្បាប់អន្តរជាតិ ជាពិសេស គឺអនុសញ្ញា អ.ស.ប. ស្តអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីថ្លែងការស្តីពី ក្រមប្រតិបត្តិសំរាប់ភាគីនានានៅ
សមុទ្រខាងកើត (DOC) និងបណ្ដាកិច្ចព្រមព្រៀង​រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង ២។ យើងខ្ញុំអំពាវនាវឲ្យសាធារណៈមតិស្រឡាញ់សន្តិភាពនិងយុត្តិធម៌លើពិភពលោកទាំង
មូលឡើងសម្លេងស្នើរឲ្យចិនគោរពច្បាប់អន្តរ ជាតិនិងអធិបតេយ្យភាពស្របច្បាប់របស់
វៀតណាម បញ្ចប់រាល់សកម្មភាពដោយឯកតោភាគីដែលគំរាមកំហែងសន្តិភាពស្ថិរភាព
និងសន្តិសុខក្នុងតំបន់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ