|
គណៈកម្មាធិការសុវត្ថិភាពចរាចរជាតិបានអំពាវនាវប្រជាជនទាំងមូលលើកកំពស់មនសិការគោរពការកំណត់ច្បាប់អំពីសុវត្ថិភាពចរាចរ (VOV) |
Vovworld-នាព្រឹកថ្ងៃទី៩វិច្ឆកានៅវិហារ Vinh Nghiem ខ័ណ្ឌទី៣ទីក្រុងហូជីមិញ
គណៈកម្មាធិការសុវត្ថិភាពចរាចរជាតិសហការជាមួយសមាគមពុទ្ធសាសនា
វៀតណាមរៀបចំមហាពិធីសូត្រមន្តបង់ស្គូលសំរាប់ជនរងគ្រោះដោយគ្រោះ
ថ្នាក់ចរាចរឆ្នាំ២០១៤។ ចូលរួមពិធីនេះមានរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹក
ជញ្ជូនលោក Dinh La Thang រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសុវត្ថិភាព
ចរាចរជាតិ ក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាមរួមជាមួយ
ឧបាសកឧបាសិការនិងគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរ។ ក្នុង
ឱកាសនេះ គណៈកម្មាធិការសុវត្ថិភាពចរាចរជាតិបានអំពាវនាវប្រជាជនទាំង
មូលលើកកំពស់មនសិការគោរពការកំណត់ច្បាប់អំពីសុវត្ថិភាពចរាចរ រួមដៃ
ចែករំលែកការខូចខាតបាត់បង់ចំពោះជនរងគ្រោះនិងគ្រួសារជនរងគ្រោះដោយ
គ្រោះថ្នាក់ចរាចរ៕