មហាសេដ្ឋី Donald Trump ផ្តើមឡើងការពិនិត្យមើលតឹងរឹងចំពោះជនអន្តោប្រវេសន៍


មហាសេដ្ឋី Donald Trump ផ្តើមឡើងការពិនិត្យមើលតឹងរឹងចំពោះជនអន្តោប្រវេសន៍ - ảnh 1
មហាសេដ្ឋី Donald Trump ផ្តើមឡើងការពិនិត្យមើលតឹងរឹងចំពោះជនអន្តោប្រវេសន៍ (VNA)

(VOVworld) – ថ្លែងមតិក្នុងយុទ្ធនាការស្វែងរកសម្លេងគាំទ្រនៅរដ្ឋ Ohio
 នាថ្ងៃទី​១៧ សីហា បេក្ខជនរបស់គណៈបក្សសាធារណៈរដ្ឋក្នុងការបោះឆ្នោត
ប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ មហាសេដ្ឋី Donald Trump បានមាន
ប្រសាសថា៖ ប្រសិនបើជាបឆ្នោត លោកនឹងអនុវត្តគោលនយោបាយ
អន្តោប្រវេសន៍ដ៏តឹងរឹង មួយ។​ តាមនោះ ជនអន្តោប្រវេសន៍មានគោល
បំណងទៅកាន់អាមេរិកគឺត្រូវឆ្លង កាត់ដំណើការពិនិត្យមើលយ៉ាងតឹងរឹង
មួយដើម្បីធានាថា៖ ប្រទេសអាមេរិក រាំងស្កាត់អ្នកអភិរក្ស អ្នកមានការ
គំនុំគំគួរនិងអ្នកមិនគោរពរដ្ឋធម្មនុញ្ញរបស់ អាមេរិក។ ក្រៅពីនោះ
 រដ្ឋអំណាចថ្មីនឹងបញ្ឈប់ជាបណ្តោះអាសន្នកម្មវិធីទទួល ជនអន្តោប្រវេសន៍
ពីតំបន់អស្ថិរភាពនិងគ្រោះថ្នាក់បំផុតលើពិភពលោកដែលបាន គាំទ្រលទ្ធិ
ភេរវកម្ម។ លោក Donald Trump បានចាត់ទុកថា៖ នាបច្ចុប្បន្ន រលក
អន្តោប្រវេសន៍ទៅកាន់អាមេរិកគឺធំណាស់ ដោយហេតុនេះ ការពិនិត្យមើល
មិន អាចត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ទេ។ ស្តីពីបញ្ហាភេរវកម្ម បេក្ខជន
គណៈបក្សសាធារណៈរដ្ឋបានឲ្យដឹងថា៖ គោលដៅសំខាន់នៃគោលនយោបាយ
កិច្ចការបរទេសប្រមូលផ្តុំទៅលើការរាំងស្កាត់ផ្សព្វផ្សាយសតិអារម្មណ៍ឥស្លាម
ជ្រុលនិយម។ ទន្ទឹមនឹងនោះ លោក Donald Trump បានអះអាងនឹងកំទេច
ទាំងស្រុងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ហើយត្រៀមខ្លួនជាស្រេចសហ
ប្រតិបត្តិការជាមួយរុស្ស៊ី សហគមន៍ប្រទេសអារ៉ាប់និងអង្គការសន្ធិសញ្ញា
អាត្លង់ទិកខាងជើង (NATO) ក្នុងការប្រយុទ្ធប្រឆាំងនឹងលទិ្ធភេរវកម្ម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ