មហាសន្និបាត IPU 136 ចេញសេចក្ដីថ្លែងការណ៍ Dhaka
|
មហាសន្និបាត IPU 136 ចេញសេចក្ដីប្រកាស Dhaka |
(VOV)_ មហាសន្និបាត សហភាពអន្តរសភា (IPU) លើកទី១៣៦ ត្រូវបានបិទបញ្ចប់នាថ្ងៃ
ទី៧មេសា នៅទីក្រុង Dhaka (ប្រទេសបង់ក្លាដែស) ប្រកបដោយជោគជ័យ។ នៅទីនេះ អង្គប្រជុំបាន
ឯកភាព” សេចក្ដីថ្លែងការណ៍Dhaka ស្ដីអំពីកែលំអរស្ថានភាពអសមភាព៖ធ្វើសកម្មភាពដើម្បីធានា
អត្តចរិតនិងសន្តិសុខសុខុមាលភាពសង្គមសំរាប់មនុស្សគ្រប់រូប។” សេចក្តីនេះសង្កត់ធ្ងន់ទៅលើ
ស្ថានភាពវិសមភាពនាបច្ចុប្បន្ន ដែលបានរាំងស្កាត់ល្បឿនកំណើនសេដ្ឋកិច្ច កម្លាំងនិងភាពសម្បូ
ររុងរឿងរបស់ប្រទេសនីមួយៗ។សេចក្ដីថ្លែងការណ៍នេះបាននាំចេញដំណោះស្រាយកាត់បន្ថយស្ថានភាព
វិសមភាពថ្នាក់ជាតិនិងអន្តរជាតិ។
គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមសកម្មភាពផ្សេងៗនៃមហាសន្និបាតសហភាព
អន្តរសភា IPU 136 និងមានការរួមវិភាគទានយ៉ាងសកម្មក្នុងជោគជ័យរួមរបស់សន្និសីទ៕