មហាសន្និបាត UNESCO លើកទី៣៧នឹងអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី
(VOVWORLD) /  
|
មហាសន្និបាត UNESCO លើកទី៣៧នឹងអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី (VOV) |
Vovworld-ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី២១វិច្ឆិកា នៅទីក្រុងប៉ារីសបារាំងបាន
ប្រព្រឹត្តទៅមហាសន្និបាតអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៍របស់អង្គការសហ
ប្រជាជាតិ (UNESCO) លើកទី៣៧ជាមួយការចូលរួមរបស់ដំណាងនៃប្រទេស
សមាជិកចំនួន១៩៥ប្រទេស។ ថ្លែងមតិនៅពិធីបើក ប្រធានមហាសន្និបាត
UNESCO Katalin Bogyay ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UNESCO Alissandra Cummins
និងអគ្គនាយិការ UNESCO Irina Bokova សុទ្ធតែបានសង្កត់ធ្ងន់ទៅលើការជំរុញតួនាទីរបស់អង្គការនេះក្នុងកាលៈទេសៈពិភពលោកមានបំរែបំរួលសាកល្បងយ៉ាង
ច្រើនចំពោះសន្តិភាពនិងអភិវឌ្ឍន៍។
ក្នុងរយៈពេល២សប្ដាហ៍ប្រជុំ មហាសន្និបាត UNESCO នឹងពិនិត្យលើបញ្ហាសំខាន់មួយចំនួនរបស់អង្គការនេះ។ នោះគឺអនុម័តលើយុទ្ធសាស្ត្រនិងថវិការរយៈពេលមធ្យម៨ឆ្នាំនិងរយៈពេលខ្លី៤ឆ្នាំ ឲ្យសមស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។ បន្ទាប់នោះ UNESCO ត្រូវកំណត់នឹងរួមចំណែកយ៉ាងម៉េចក្នុងដំណាក់កាលក្រោយឆ្នាំ២០១៥ ជាពេលដែលកម្មវិធីគោលដៅសហ្សវត្សបានបញ្ចប់និងអង្គការសហប្រជាជាតិបានដាក់ចេញគោលដៅថ្មីសំរាប់ពិភពលោក
ទាំងមូល។ ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូវៀតណាមអម UNESCO
លោក Duong Van Quang បានឲ្យដឹងថា យុទ្ធសាស្ត្រថ្មីរបស់ UNESCO យកចិត្តទុក
ដាក់ដល់ការកែទម្រង់ តាមសំណូមពរបរានុម័តរបស់ស្ថានភាពពិភពលោកថ្មី។
“បណ្ដាវិធានការដើម្បីឆ្លងផុតពីវិបត្តិហិរញ្ញវត្ថុរួមមានវិធានការធំៗចំនួន៣ ទីមួយគឺបង្កើតមូលនិធិពិសេសមួយដើម្បីអំពាវនាវបណ្ដាប្រទេសផ្សេងៗក្រៅពី
ការរួមចំណែកពីមុនមក បានរួមចំណែកបន្ថែមទៀត។ វិធានការទី២គឺសន្សំសំចៃ
ពិសេសគឺសន្សំសំចៃចំណាយរដ្ឋបាលនិងបញ្ហាជ្រើសរើសកម្មាភិបាលនៅ
UNESCO។ វិធានការមួយទៀតគឺអំពាវនាវបណ្ដាសមាជិកស្ម័គ្រចិត្តទទួលសកម្ម
ភាពរបស់ UNESCO នៅប្រទេសខ្លួន។”
មហាសន្និបាតលើកទី៣៧ក៏នឹងដំណើរការជ្រើសតាំងអគ្គនាយក ប្រធាន
ក្រុមប្រឹក្សាប្រតិបត្តិ ប្រធានមហាសន្និបាតនិងបណ្ដាគណៈកម្មាធិការឯកទេស
របស់ UNESCO៕
-VOVWORLD