|
មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី៥សមាគមអតីតយុទ្ធជនបានប្រារព្ធឡើង (VOV) |
Vovworld-មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី៥
សមាគមអតីតយុទ្ធជនបានប្រារព្ធឡើងដោយប្រមូលផ្ដុំអតីតយុទ្ធជនឆ្នើមចំនួន
៥៣០នាក់នៅទូទាំងប្រទេស។ ថ្លែងមតិនៅពិធីនេះប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានសង្ក់តធ្ងន់ថា៖
“ចលនាអនុវត្តល្អភារកិច្ចនយោបាយសំខាន់ជួរមុខរបស់សមាគមគឺសាមគ្គីភាព
ចលនាអតីតយុទ្ធជនពង្រីកនូវអត្តចរិតប្រពៃណីកងទ័ពលោកអ៊ុំ Ho ចូលរួមកសាង
កាពារបក្សរដ្ឋអំណាចនិងផែនមហាសាមគ្គីភាពជាតិ លើកកំពស់នូវឆ័ន្ទះខ្លួនទីពឹង
ខ្លួន ជួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច។”
លោកប្រធានរដ្ឋបានស្នើរសមាគមអតីតយុទ្ធជនត្រូវបន្តអនុវត្តល្អការស្វែងរក
បំប៉នបូកសរុបលើកដម្កើងនិងបើកទូលាយគំរូជឿនលឿនជាមូលដ្ឋាន ពិសេសគឺ
ដំបន់ព្រៃភ្នំព្រំដែនសមុទ្រកោះដំបន់ឆ្ងាយដាច់ស្រយាលដំបន់ជនជាតិភាគតិច៕