មហោស្រពកាហ្វេ Buon Me Thuot លើកទី៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ
|
មហោស្រពកាហ្វេ Buon Me Thuot លើកទី៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ
(រូបភាពោះ VOV) |
(VOVworld)-នាយប់ថ្ងៃទី១៣មិនានៅខេត្ត Dak Lak បានប្រព្រឹត្តទៅពិធីបិទមហោ
ស្រពកាហ្វេ Buon Ma Thuot លើកទី៦និងមហោស្រពគងឃ្មោះ Tay Nguyen ឆ្នាំ
២០១៧។ ដោយមានចំណុចថ្មីច្រើននោះ មហោស្រពទាំងពីរនេះបានក្លាយទៅជា
ពិធីបុណ្យធំៗរបស់ជនរួមជាតិនៃបណ្តាជនជាតិនៅខេត្ត Dak Lak និយាយដោយ
ឡែកនិងខេត្ត Tay Nguyen និយាយរួម។ មហោស្រពឆ្នាំនេះបានទាក់ទាញការចូល
រួមរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង២ម៉ឺននាក់។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨
រហូដល់ថ្ងៃទី១៣មិនានៅទីក្រុង Buon Ma Thuot និងស្រុកមួយចំនួននៃខេត្ត Dak
Lak មហោស្រពបានរួមចំណែកផ្សព្វផ្សាយនិងលើកកំពស់តម្លៃរបស់ពាណិជ្ជសញ្ញា
កាហ្វេ Buon Ma Thuot។ ទន្ទឹមនឹងរូបភាពកាហ្វេនោះ ខេត្ត Dak Lak ក៏បានប្តេជ្ញា
អភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួនឲ្យផ្សាភ្ជាប់ជាមួយអត្តសញ្ញាណវិសេស
វិសាលនៃបរិយាកាសវប្បធម៌គងឃ្មោះ Tay Nguyen ផងដែរ៕