មហោស្រពកីឡានិស្សិតវៀតណាមនៅទីក្រុងម៉ូស្គូ-សហព័ន្ធរុស្ស៊ី

មហោស្រពកីឡានិស្សិតវៀតណាមនៅទីក្រុងម៉ូស្គូ-សហព័ន្ធរុស្ស៊ី - ảnh 1
មហោស្រពកីឡានិស្សិតវៀតណាមនៅទីក្រុងម៉ូស្គូ-សហព័ន្ធរុស្ស៊ី (VOV)

        Vovworld-នាថ្ងៃទី១ឧសភា គណៈកម្មការកម្មាភិបាលសម្ព័ន្ធយុវជនវៀត​ណាម
ប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំពិធីប្រារព្ធមហោស្រពកីឡានិស្សិតវៀតណាមនៅ
ក្រុងម៉ូស្គូដោយមានការចូលរួមរបស់កីឡាករកីឡាការិនីជាង៦០០​នាក់មកពី
មហាវិទ្យាល័យជាង២៣នៅក្នុងនិងក្រៅក្រុងម៉ូស្គូ។ ថ្លែងមតិនៅពិធី​ប្រារព្ធនេះ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son បានលើក
ដម្កើងស្មារតីសកម្មរបស់និស្សិតយុវជនដែលបានចូលរួម​មហោស្រពកីឡា។

“ខ្ញុំឃើញថាប្អូនៗទាំងអស់មានការប្តេជ្ញាខ្ពស់ខ្លាំងក្លាពីព្រោះយើងកំពុងរួមជាមួយ
ប្រជាជនទូទាំងប្រទេសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូង​ឯកភាព
ប្រទេសជាតិវៀតណាម រួមជាមួយមិត្តរុស្ស៊ីរំលឹកខួបលើកទី៧០នៃ​ទិវា​ជ័យជំនះ
លើលិទ្ធិហ្វាកស៊ីត។ ស្មារតីរបស់យើងគឺលេងល្អ លេងដើម្បីសាមគ្គី លេងដើម្បី
រៀនសូត្រ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ