មហោស្រពតន្រ្តីថ្មីអាស៊ី-អឺរ៉ុបបានបើកជាលើកដំបូងនៅវៀតណាម

(VOVworld)-នាយប់ថ្ងៃទី៨តុលា Festival តន្រ្តីថ្មីអាស៊ី​អឺរ៉ូបបានប្រារពឡើងនៅប្រ
ទេសវៀតណាមជាលើកដំបូង។ ព្រឹត្តការណ៍នេះ បាន ប្រមូលផ្តុំអ្នកសម្រួលដូតន្រ្តី
ល្បីៗរាប់រយនាក់ មកពីវៀតណាម ក៏ដូចជានៅទ្វីប អាស៊ី -អឺរ៉ូប រួមទាំងសិល្បៈករ សិក្បការិនីរាប់រយនាក់ទៀតផង។លោក Nguyen Van Nam សិល្បៈករចូលរួម
Festival បានឲ្យដឹងថា ៖

        “ខ្ញុំនិពន្ធវណ្ណកម្ម “រាត្រីព្រះច័ន្ទនៅ Thap Muoi ” ដើម្បីរំលឹកវិញ្ញាក្ខ័ន្ធ យុទ្ធជនដែលពលីជីវិតក្នុងការតស៊ូការពារមាតុប្រទេសលើកទី១។ ខ្ញុំសរសេរ វណ្ណកម្មនេះដើម្បីសម្តែងការដឹងគុណចំពោះតំបន់ដី ដែលបានចិញ្ចឹមបីបាច់ខ្លួន
និងនាំមកឲ្យខ្ញុំនូវស្នេហារស្រុកកំណើតយ៉ាងជ្រាលជ្រៅ”។

មហោស្រពតន្រ្តីថ្មីអាស៊ី-អឺរ៉ុបបានបើកជាលើកដំបូងនៅវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក​Vu Duc Dam
ថ្លែងមតិក្នុងពិធីបើក (រូបថតៈ vov)


        មហោស្រពតន្រ្តីថ្មីអាស៊ី-អឺរ៉ូបនឹងអូសបន្លាយដល់ថ្ងៃទី១២តុលានៅទីក្រុង
ហាណូយនិងខេត្ត Quang Ninh (ភាគខាងជើងវៀតណាម)។

        មុននោះ នារសៀលថ្ងៃទី៨តុលា នៅវិមានប្រធានរដ្ឋ លោក​ Truong Tan Sang មានការជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមមហោស្រពតន្រ្តីថ្មីអន្តរជាតិ អាស៊ី
-អឺរ៉ូប ២០១៤។ ក្នុងជំនួបនេះ តំណាងសិល្បៈករ សល្បៈការិនីរបស់ឡាវ រុស្ស៊ី
បារាំងនិងអាមេរិក​ បានចែករំលែកចំណាប់អារម្មណ៍របស់ខ្លួនអំពី ទឹកដី និងមនុស្ស
វៀតណាម។​ជាពិសេស តំណាងទាំងអស់បានអះអាងថា តាមរយៈ មហោស្រព
តន្រ្តីលើកនេះ ​ជនគ្រប់រូប នឹងយល់ច្បាស់នូវតន្រ្តីសម័យ អត្តសញ្ញាណ វប្បធម៌
របស់ជនជាតិនីមួយៗ។ នៅទីនេះ លោក Truong Tan Sang បានអះអាង ថា មហោ
ស្រពលើកនេះ នឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងសាមគ្គីរវាងបណ្តាប្រជាជាតិ
អាស៊ីអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ