មហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ានជាលើកដំបូងបានរៀបចំនៅវៀតណាម
|
មហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ានជាលើកដំបូងបានរៀបចំនៅវៀតណាម (VOV) |
Vovworld-ជាលើកដំបូងដែលបានរៀបចំនៅវៀតណាម មហោស្រពតូរតន្ត្រី
ប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥ ជាសកម្មភាពវប្បធម៍សិល្បៈស្ថិតក្នុង
កម្មវិធីឆ្នាំទេសចរណ៍ជាតិ២០១៥ដោយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រៀបចំ
ឡើង។ មហោស្រពជាសកម្មភាពអំណរការបង្កើតសហគមន៍អាស៊ាននាចុងឆ្នាំ
២០១៥ ជាទិវាមហោស្រពតូរតន្ត្រីដើម្បីសិល្បករបណ្ដាប្រទេសជួបប្រាស្រ័យ
ផ្លាស់ប្តូរបទពិសោធក្នុងការច្នៃប្រឌិតសិល្បៈប្រមូលនូវទេពកោសលតូរតន្ត្រី
ប្រពៃណីក្នុងសហគមន៍បណ្ដាប្រទេសអាស៊ាន។
មហោស្រពគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦សីហាដោយមានការ
ចូលរួមរបស់ក្រុមសិល្បៈចំនួន១២នៃបណ្ដាប្រទេសក្នុងប្លុកអាស៊ាន ប្រទេសដៃគូ
របស់អាស៊ាននិងអង្គភាពទស្សនីយភាពប្រពៃណីរបស់វៀតណាម៕