មហោស្រពផ្លាស់ប្តូរវប្បធម៌ Hai Phong - ជប៉ុន

មហោស្រពផ្លាស់ប្តូរវប្បធម៌ Hai Phong - ជប៉ុន - ảnh 1
មហោស្រពផ្លាស់ប្តូរវប្បធម៌ Hai Phong - ជប៉ុន

          (VOV)_នាយប់ថ្ងៃទី១២មិនា នៅទីក្រុងHai Phong (ភាគខាងជើងវៀត​ណាម)​ 
បានប្រារព្វឡើងមហោស្រពផ្លាស់ប្តូរវប្បធម៌ជប៉ុននិងការតាំងពិព័រណ៌​ផ្កាសាគូរ៉ា Hai
Phong ២០១៧។ ថ្លែងមតិនៅទីនេះ ប្រធានគណៈ​កម្មាធិ​ការ​ប្រជាជនទីក្រុង Hai Phong
លោក Nguyen Van Tung បានសង្កត់ធ្ងន់ទៅ​លើទំនាក់ទំនងជិតស្និទ្ធរវាង Hai Phong
និងជប៉ុន។ នៅក្នុងតំបន់ទីក្រុង មាន​គំរោងការណ៍ចំនួន១៣០ពីជប៉ុន ដោយមាន
ទុនចុះបញ្ជីចំនួន៤០ពាន់លាន​ដុល្លារអាមេរិក ស្មើនឹង៣០% ទុនវិនិយោគផ្ទាល់ពីបរ
ទេសនៅ Hai Phong

          ការតាំងពិព័រណ៌បានតាំងបង្ហាញដើមផ្កាសាគូរ៉ាចំនួន១០០ និងមែកជាង​មួយ
ពាន់ដោយរដ្ឋាភិបាលជប៉ុនប្រគល់ជូនទីក្រុង។ ការតាំងពិព័រណ៌នេះនឹង​អូសបន្លាយ
ដល់ថ្ងៃទី១៤មិនា៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ