មហាអយ្យការប្រជាជនកំពូលរបស់វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ
|
មហាអយ្យការប្រជាជនកំពូលរបស់វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ (Image: TNO) |
(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ប្រធានមហាអយ្យការប្រជាជនកំពូលឡាវ
លោក Khamsan Suvong គណៈប្រតិភូមហាអយ្យការប្រជាជនកំពូលវៀតណាមដឹក
នាំដោយអនុប្រធាន លោក Tran Cong Phan បានទៅបំពេញទស្សនកិច្ច ការងារនៅ
ឡាវចាប់ពីថ្ងៃទី ១៥ ដល់ទី ១៨ កញ្ញា ឆ្នាំ ២០១៤។ ក្នុងជំនួបរវាងភាគីទាំង ២ នា
រសៀលថ្ងៃទី ១៥ កញ្ញា លោក Khamsan Suvong បានវាយតំលៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចរបស់អនុប្រធានមហាអយ្យការប្រជាជនកំពូលវៀតណាម លោក
Tran Cong Phan ក្នុងបំណងបង្កើនកិច្ចសហប្រតិបត្តិការចំណងមិត្តភាពលើគ្រប់
វិស័យរវាងបក្សទាំង ២ រដ្ឋទាំង ២ និងប្រជាជននៃប្រទេសទាំង ២។ ទន្ទឹមនឹង
នោះ លោក Khamsan Suvong បានជឿជាក់ថា៖ មហាអយ្យការប្រជាជនកំពូល
នៃប្រទេសទាំង ២ នឹងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀតនា
ពេលខាងមុខ ជាពិសេសលើ វិស័យយុត្តិធម៌៕